ណេ​ល​សិន សេ​ម៉េ​ដូ ចង់​ចូលរួម​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​រដូវ​កាល​ទិញដូរ​ឆ្នាំក្រោយ

205
ចែករម្លែក

ណេ​ល​សិន សេ​ម៉េ​ដូ (Nelson Semedo) ចង់​ចូលរួម​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​នៅ​រដូវ​កាល​ផ្ទេរ ឆ្នាំក្រោយ ប៉ុន្តែ​ការផ្ទេរ​បន្ទាប់​របស់​កីឡាករ​រូបនេះ​អាច​នឹងត្រូវ​បា​នស​ម្រ​ច​ដោយ​អនាគត របស់​កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) ។​
​ ​
​ខ្សែការពារ​ក្លិប​បា​សេ​ឡូ​ណា​( Barcelona) រូបនេះ​ក្លាយជា​គោលដៅ​របស់​ក្លឹប​មួយចំនួន​ហើយ​បាន ទាក់ទាញ​ចំណាប់អារម្មណ៍​ផ្ទេរ​មក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ផងដែរ​នេះ​បើតាម​សេចក្តីរាយការណ៍​នៅ អេ​ស្ប៉ា​ញ​។​
​ ​
​កីឡាករ​រូបនេះ​ថែមទាំង​ចង់​ចូលរួម​នៅ​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស​បើទោះបីជា​ក្លិប​ស៊ី​ធី​ជាប់​បម្រាម មិនបាន​លេង​ឆេ​ម​ពាន​លី​ក​២​ឆ្នាំ​ក៏ដោយ ដើម្បី​បាន​ឱកាស​លេង​នៅក្រោម​ការដឹកនាំ​របស់​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ។​
​ ​
​ប៉ុន្តែ​អនាគត​របស់ សេ​ម៉េ​ឌូ ហាក់ដូចជា​ញាំញី​ដោយសារតែ​រឿងរ៉ាវ​ជុំវិញ​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ ម៉ា​ទីណេស របស់​ក្លិប អ៊ី​ន​ធ័​រ មី​លេន​ហើយ​ក្លិប​បា​សេ​ឡូ​ណា​អាច​នឹង​ប្រើប្រាស់​កីឡាករ​វ័យ ២៦​ឆ្នាំនេះ ធ្វើជា​ថ្នូរ​ដើម្បី​អូសទាញ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​មកកាន់​ពហុ​កីឡដ្ឋាន Nou Camp និង​ជាម​ធ្យោ​យ​បាយ​បញ្ចុះតម្លៃ​មួយ​ផងដែរ​។​
​ ​
​មាន​សេចក្តីរាយការណ៍​កាលពី​ដើមខែ​នេះ​ថា ម៉ា​ទីណេស បាន​ប្រាប់​ក្លិប អ៊ី​ន​ធ័​រ មី​លេន ថា ខ្លួន​ចង់​ផ្ទេរចេញ​នៅ​រដូវក្តៅ ដើម្បី​ចូលរួម​ជាមួយ​ក្លិប​បា​សេ​ឡូ​ណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ណេ​ល​សិន សេ​ម៉េ​ដូ (Nelson Semedo)

ទីតាំងផ្សាយពាណិជ្ជកម្ម