វ៉េណេស៊ុយអេឡាចាប់បានទាហានស៊ីឈ្នួលរត់ចោលជួរ ៣៩ នាក់ទៀត

215
ចែករម្លែក

វ៉េណេស៊ុយអេឡាបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៤ឧសភាថា កងទ័ពរបស់ខ្លួនបានចាប់ខ្លួនទាហានស៊ីឈ្នួលរត់ចោលជួរចំនួន ៣៩ នាក់នៅតាមព្រំដែនកូឡុំប៊ីដោយនិយាយថាពួកគេគឺជាផ្នែកមួយនៃផែនការបរាជ័យដើម្បីផ្តួលរំលំប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូ។

រដ្ឋមន្រ្តីក្រសួងការពារជាតិលោកវ្ល៉ាឌីមៀរ ផាឌ្រីណូ បានប្រាប់ទូរទស្សន៍រដ្ឋថា “យើងបានចាប់យកទាហានស៊ីឈ្នួលរត់ចោលជួរ ៣៩ នាក់ដែលព្យាយាមចូលតាមព្រំដែនកូឡុំប៊ី”។

លោកផាឌ្រីណូនិយាយថាអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះគឺជា “ផ្នែកមួយនៃផែនការទូទៅ” ដើម្បីផ្តួលរំលំម៉ាឌូរ៉ូដោយភ្ជាប់ពួកគេទៅនឹងការវាយឆ្មក់តាមសមុទ្រដែលបរាជ័យកាលពី ២ សប្តាហ៍មុន ដែលរបបក្រុងការ៉ាកាសនិយាយថាត្រូវបានគាំទ្រដោយសហរដ្ឋអាម៉េរិកនិងកូឡុំប៊ី។

ការចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍នាំឱ្យចំនួនទាហានស៊ីឈ្នួលសរុបកើនឡើង ៩១ នាក់ ដែលត្រូវបានឃុំឃាំងនៅក្នុងអ្វីដែលវ៉េណេស៊ុយអេឡានិយាយថាជាការលុកលុយបរាជ័យ។

ការវាយឆ្មក់ ដែលលោកម៉ាឌូរ៉ូចោទប្រកាន់កាលពីថ្ងៃពុធថាត្រូវបានគ្រោងទុកនៅសេតវិមាន បានឃើញទាហានទាំងនោះឡើងគោកនៅដើមខែឧសភានៅឯតំបន់ម៉ាគូតូ ដែលមានចម្ងាយតិចជាងមួយម៉ោងពីទីក្រុងការ៉ាកាស។

ជនវាយប្រហារចំនួន ៨ នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។

ក្នុងចំណោមអ្នកជាប់ឃុំឃាំងទាំងនោះមានអតីតទាហានអាម៉េរិក ២ រូបគឺ លូក ដេនម៉ាន អាយុ ៣៤ ឆ្នាំ និង អាយរ៉ាន បឺរី អាយុ ៤១ ឆ្នាំ ដែលបានជាប់ពន្ធនាគារនិងជាប់ចោទពីបទ “ភេរវកម្ម ការសមគំនិត ការជួញដូរអាវុធខុសច្បាប់ និងសមាគម (ឧក្រិដ្ឋកម្ម)”។ ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារពី ២៥ ទៅ ៣០ ឆ្នាំ។

អ្នកផ្សេងទៀតដែលជាប់ទាក់ទងក្នុងករណីនេះគឺជនជាតិវ៉េណេស៊ុយអេឡា។

រដ្ឋាភិបាលឆ្វេងនិយមរបស់ម៉ាឌូរ៉ូបានអះអាងថា ផែនការនេះគឺដើម្បីដករូបលោកចេញពីអំណាចនិងអនុញ្ញាតឱ្យមេដឹកនាំប្រឆាំង ហ្វ័ន ក្វាយដូ ដែលទទួលស្គាល់ថាជាប្រធានាធិបតីបណ្តោះអាសន្នដោយសហរដ្ឋអាម៉េរិកនិងប្រទេសចំនួន ៥០ ផ្សេងទៀត ដើម្បីឡើងកាន់អំណាច។

លោកផាឌ្រីណូមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេអំពី “ទាហានស៊ីឈ្នួលរត់ចោលជួរ” ដែលចាប់ខ្លួនបានកាលពីថ្ងៃព្រហស្បតិ៍ឬក៏ពន្យល់ពីមូលហេតុដែលពួកគេព្យាយាមចូលក្នុងប្រទេសវ៉េណេហ្ស៊ូអេឡាតាមផ្លូវគោកជិតពីរសប្តាហ៍បន្ទាប់ពីការលុកលុយតាមសមុទ្រដែលបរាជ័យ៕ ដោយ៖ កញ្ញាដាលីស

លោកនីកូឡាស ម៉ាឌូរ៉ូ

ទីតាំងផ្សាយពាណិជ្ជកម្ម