ត្រាំនិយាយថាគាត់មិនចង់និយាយជាមួយស៊ីជីនពីងទេឥឡូវនេះ និងថែមទាំងអាចកាត់ផ្តាច់ទំនាក់ ទំនងជាមួយចិនទៀតផង

472
ចែករម្លែក

ប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានបង្ហាញសញ្ញាកាន់តែយ៉ាប់យ៉ឺនថែមទៀត នៃទំនាក់ទំនងរបស់គាត់ជាមួយចិនទាក់ទងនឹងជំងឺកូវីដ១៩ ដោយនិយាយថា គាត់មិនចាប់អារម្មណ៍ក្នុងការនិយាយទៅកាន់ប្រធានាធិបតីស៊ីជីនពីងទេឥឡូវនេះ ហើយបន្តថាគាត់ថែមទាំងអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយមហាអំណាចសេដ្ឋកិច្ចទី ២ របស់ពិភពលោកទៀតផង។

នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញទូរទស្សន៍ Fox Business ដែលចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ទី១៤ឧសភា លោកត្រាំនិយាយថា លោកមានការខកចិត្ត យ៉ាងខ្លាំងចំពោះការខកខានរបស់ចិនក្នុងការទប់ទល់នឹងជំងឺនេះ ហើយថាជំងឺ រាតត្បាតនេះបានរាលដាលដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែមករារបស់លោកជាមួយទីក្រុងប៉េកាំង ដែលកាលពីមុនលោកបានសាទរថាជាសមិទ្ធផល ដ៏សំខាន់មួយ។

លោកត្រាំនិយាយថា “ពួកគេមិនគួរអនុញ្ញាតឱ្យរឿងនេះកើតឡើងឡើយ។ ដូច្នេះ ខ្ញុំធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យមួយហើយឥឡូវខ្ញុំសូមនិយាយថាវាមិនមាន អារម្មណ៍ដូចមុននោះទេចំពោះខ្ញុំ។ ទឹកប៊ិកចុះកិច្ចព្រមព្រៀងបានស្ងួតហើយ រោគាក៏បានកើតឡើង។ ហើយវាមិនមានអារម្មណ៍ដូចមុនទេចំពោះខ្ញុំ”។

អារម្មណ៍អាក់អន់ចិត្តរបស់ត្រាំ បានរាលដាលដល់លោកស៊ី ដែលប្រធានាធិបតី អាម៉េរិករូបនេះធ្លាប់បាននិយាយម្តងហើយម្តងទៀតថាលោកមានទំនាក់ទំនងល្អជាមួយ។

លោកត្រាំនិយាយនៅក្នុងបទសម្ភាសន៍ថា “ប៉ុន្តែខ្ញុំទើបតែពេលនេះខ្ញុំមិនចង់និយាយ ជាមួយគាត់”។

លោកត្រាំត្រូវបានគេសួរអំពីការលើកឡើងរបស់ព្រឹទ្ធសមាជិកនៃគណបក្សសាធារណរដ្ឋមួយរូបថា ទិដ្ឋាការអាម៉េរិកត្រូវតែបដិសេធចំពោះនិស្សិតចិនដែលដាក់ពាក្យសុំ សិក្សានៅក្នុងវិស័យដែលទាក់ទងនឹងសន្តិសុខជាតិដូចជាកុំព្យូទ័រ Quantum និង បញ្ញានិម្មិត (AI)។

គាត់ឆ្លើយថា “មានរឿងជាច្រើនដែលយើងអាចធ្វើបាន។ យើងអាចធ្វើអ្វីៗ បាន ទាំងអស់។ យើងអាចកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង”។

លោកត្រាំនិយាយថា “ឥឡូវនេះប្រសិនបើអ្នកពិតជាកាត់ផ្តាច់ទំនាក់ទំនងមែន តើមានអ្វីកើតឡើង? អ្នកនឹងសន្សំលុយបាន ៥០០ ពាន់លានដុល្លារ” ដោយសំដៅ ទៅលើការនាំចូលប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិកពីប្រទេសចិន ដែលលោក បាននិយាយជាញឹកញាប់ថាជាប្រាក់ដែលបានបាត់បង់៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំមិនចង់និយាយរកលោកស៊ីជីនពីងទេ

ទីតាំងផ្សាយពាណិជ្ជកម្ម