ការឆ្លង​វីរុស​ជា​ចង្កោម​ជា​ថ្មី​ជំរុញ​ការ​ធ្វើតេស្តទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុង​វូ​ហាន​

228
ចែករម្លែក

​ពួក​អ្នកស្រុក​ភ័យខ្លាច​ឆ្លង​វីរុស​កូវី​ដ​១៩​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន ដែល​ជាចំណុច​ស្នូល​នៃ​ការផ្ទុះ​វីរុស​នេះ​នៅ​គ្រា​ដំបូង​បាន​ឈរ​តម្រង់​ជួរ​នៅ​ទូ​ទាំង​ទីក្រុង​នេះ​ដើម្បី​ធ្វើតេស្តរក​វីរុស​នេះ​កាលពី​ថ្ងៃ​ព្រ​​ហ​ស្ប​តិ៍ទី​១៤​ឧសភា បន្ទាប់​ពី​ករណី​ឆ្លង​ថ្មី​ជា​ចង្កោម បាន​នាំឱ្យ​មាន​យុទ្ធនាការ​ពិនិត្យ​សុខភាព​ដោយ​ការ​ធ្វើតេស្តទ្រង់ទ្រាយ​ធំ​។​

​ពួក​អ្នកស្រុក​ឈរ​រក្សា​”​គម្លាត​សង្គម​សុវត្ថិភាព​” នៅ​កន្លែង​ធ្វើតេស្តក្រោម​សំពត់​តង់​នៅតាម​ចំណតរថយន្ត ឧទ្យាន​និង​សហគមន៍​លំនៅដ្ឋាន​ព្រម​ទាំង​នៅ​តាម​ទីប្រជុំជន​នៃ​ទីក្រុង​នេះ ដែល​មានប្រ​​ជា​ជន​១១ លាន​នាក់​។​

​ការចម្លង​មេរោគ​ដែល​គេ​មិនដឹង​ពី​មុន​មក​នោះ បាន​កើត​ឡើង​នៅ​ទីក្រុង​វូ​ហាន​នៅ​ចុងឆ្នាំ ២០១៩ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចិន បាន​បិទ​ការចេញចូល​យ៉ាង​តឹងរ៉ឹង​នៅ​ទីក្រុង​នេះ​កាលពី​ថ្ងៃទី ២៣ ខែ​មករា​។​

​យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​បានឱ្យដឹងថា មនុស្ស​ជាង ៣.៨០០ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩​នៅ​ទីក្រុង​នេះ ជា​ទី​ដែល​មាន​ជា​ចំនួន​អ្នកស្លាប់​ភាគច្រើនបំផុត​នៅ​ប្រទេស​ចិន​៕ប្រែសម្រួល៖សុខា/sn/Ha

ករណី​ឆ្លង​ថ្មី​ជា​ចង្កោម បាន​នាំឱ្យ​មាន​យុទ្ធនាការ​ពិនិត្យ​សុខភាព​ដោយ​ការ​ធ្វើតេស្តទ្រង់ទ្រាយ​ធំ​នៅ​ទីក្រុងង​វូ​ហាន ក្រោយ​ពី​ការបិទ​ទីក្រុង​ទើបតែ​ត្រូវបាន​ដកចេញ​កាលពី​ខែ​មុន​និង​ជីវិត​វិល​មក​​រក​ភាព​ធម្មតា​សន្សឹមៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម