​ប្រមុខ​រាជរដ្ឋាភិបាល​មិនគួរ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​លបើក​សាលារៀន​ឡើងវិញ​នោះទេ

547
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី ១៥ ខែឧសភា​នេះ​បាន​គាំទ្រ​ចំពោះ​ការពន្យា​ការបើក​សាលារៀនឡើងវិញ​នៅពេលនេះ ។ ដោយ​សម្តេច​មានប្រសាសន៍​ថា​សំខាន់​ត្រូវ​ថែរក្សា​ជីវិត​ឲ្យ​បាន​គង់វង្ស​សិនព្រោះ​ប្រសិនជា​មេរោគ​នេះ​ចូលទៅ​ក្នុ​សាលា​វា​ស្មើនឹង​ការ​រា​តត្បា​តទៅ​ក្នុង​សហគមន៍ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ១៥ ខែឧសភា ២០២០ ។ សម្តេច​មានប្រសាសន៍ ថា​កា​របើ​សាលា​ឡើងវិញ​វា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ ។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​កោតសរសើរ​ចំពោះ​គ្រប់​ស្ថាប័ន​ទាំងអស់​ក៏ដូចជា​ថ្នាក់មូលដ្ឋាន​សម្រាប់​ការប្រឹងប្រែង ប្រយុទ្ធ​ទប់ស្កាត់​នឹង​ការរីក​ដាល​កូ​វីដ​១៩ ប្រកបដោយ​ជោគជ័យ ។ ជាមួយនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នៅតែ​បន្ត​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​ខិតខំ​បន្តធ្វើ​កិច្ចការងារ​នេះ​ទៀត​មិនត្រូវ​មើលស្រាល​ទៅលើ​បញ្ហា​នេះ​ទេ ទោះបី​មិនមាន​ការឆ្លង​ក្នុង​រយៈពេល​ជាង​មួយខែ​នេះ​មិនមាន​ករណី​ឆ្លង​ថ្មី​ក៏ ដោយ ។ ប៉ុន្តែ​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​នោះ​ក្រែងលោ​មានការ​ផ្ទុះ​រាលដាល​ឡើងជា​ថ្មី​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​ជាពិសេស​ការស្នើសុំ​បើក​សាលា​ឡើងវិញ​យើង​មិនគួរ​ប្រ​ញ៉ាប់​ប្រញាល​ធ្វើ​ទេ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​លោក ហង់​ជួន ណា​រុន ដើម្បី​ពន្យា​ការបើក​សាលា ឲ្យ​តែ​ជីវិត​យើង​នៅ​គង់វង្ស​សិន បើសិនជា​វា​ចូលទៅក្នុង​សាលា​វា​ស្មើ​ការរីក​រាលដាល​សហគម​ន៍​តែប៉ុណ្ណោះ​» ។​

​សម្តេច​បាន​សុំ​ឲ្យ​អាណាព្យាបាល មាតា បិតា សុំ​មានការ​យោគយល់​អំពី​បញ្ហា​នេះ​ព្រោះ​ការរីក​រាលដាល​ជា​សហគមន៍​វា​គឺជា​គ្រោះមហន្តរាយ​ដ៏​ធំ​មួយ​សម្រាប់ ប្រទេស​របស់​យើង ។​

​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ការបើក​សាលា​ឡើងវិញ​អាចធ្វើ​នៅមុន ខែ វិច្ឆិកា ២០២០ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម