ខ្យល់កន្ត្រាក់បន្តបំផ្លាញផ្ទះពលរដ្ឋ នៅ២ស្រុកខូចខាត៧ខ្នងទៀត

180
ចែករម្លែក

ដោយ:ប.ជ័យ/ បន្ទាយមានជ័យ ៖ កន្ត្រាក់បន្តវាយប្រហារ កាលពី រសៀលថ្ងៃទី១៤ខែខែឧសភាឆ្នាំ២០២០ លើស្រុក ពី ស្រុក ព្រះនេត្រព្រះ និង មង្គលបូរីដោយបំផ្លាញផ្ទះពលរដ្ឋចំនួន ៧ខ្នង។ នេះបើតាមលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី១៥ខែឧសភា។

ចំណែកពលរដ្ឋអោយដឹងថា អោយតែមានភ្លៀងធ្លាក់ គឺសឹងតែមានខ្យល់កន្ត្រាក់មិនលោះឡើយ ។ ប៉ុន្តែរដូវប្រាំងនិងដើមរដូវស្សាឆ្នាំ២០២០ នេះ ក៏អរគុណដែរដោយមិនសូវមានបាតុភូតរន្ទះ ។

សូមរំលឹកថា មុននេះមួយថ្ងៃ(កាលពីរសៀល ថ្ងៃ ១៣ខែឧសភាឆ្នាំ២០២០ )ខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះពលរដ្ឋ៣៦ខ្នង នៅសហគមន៍ខ្លះនៃ៤ស្រុកនៅខេត្តបន្ទាយមានជ័យ ។

ខ្យល់កន្ត្រាក់នោះប៉ះលើក្រុងស្រុក ៤ គឺក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ,មង្គលបូរី និង អូរជ្រៅ ។ហើយសំណង់ផ្សេងទៀត ក៏រងការខូចខាតដែរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម