​កូ​វីដ​១៩៖​អ្នកក្រីក្រ​នឹងទទួលបាន​ការជួយ​ឧបត្ថម្ភ​ថវិកា​ពី​រាជរដ្ឋាភិ បាល​នៅក្នុង​ដំណាក់កាល​វិបត្តិ​សេដ្ឋកិច្ច​

405
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​បានរៀបចំ​រួចហើយ​នូវ​គោល​នយោបាយ​ប្រាក់ឧបត្ថម្ភ​ជួយ​ដល់​អ្នកក្រីក្រ​ដែល​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​កូ​វីដ​១៩ ។ សម្តេច​បាន​ប្រាប់​ឲ្យ​លោក​ឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ផ្សាយ​ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​អំពី​អន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការជួយ ដល់​អ្នកក្រ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី ១៥ ខែឧសភា ២០២០​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​សម្តេច​បានទទួលរ​បាយ​ការណ៍​របស់​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុពី​គណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ចបានស្នើ​មក​សម្តេច​និង​បានអនុម័ត​រួចហើយ​អំពី​គោល នយោបាយ​គាំពារ​អ្នកក្រីក្រ​ក្នុងដំណាក់កាល​ជួប​វិបត្តិ​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយ​កូ​វីដ​១៩ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​គោលនយោបាយ​គាំពារ​ចំពោះ​អ្នកក្រីក្រ​និង​ការបើក​ផ្ដល់នូវ​ថវិកា​ដល់​ក្រុមគ្រួសារ​ក្រីក្រ​ដែល​ក្នុងនោះ​បានចែង អំពី​ថា​គ្រួ​សារបាន​ប៉ុន្មាន​,​កូន​បាន​ប៉ុន្មាន​,​គឺ​យើង​បាន​ពិនិត្យ​រួចហើយ​ដូចនេះ​សូម​ឲ្យ​ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន​ប្រកាស​ដាក់ចេញ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ប្រជា​ពល រដ្ឋ​របស់​យើង​បានដឹង​អំពី​អន្តរាគមន៍​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​សម្រាប់​អ្នក​ដែល​ក្រីក្រ​។​យើង​ក៏បាន​បង្កើន​នូវ​ទុន​សម្រាប់​សាច់ប្រាក់​ពលកម្ម ,​សាច់ប្រាក់​ពលកម្ម​វា​ក៏​អាចជួយ​ឲ្យ​យើង​មួយផ្នែក​ក្នុងការ​ដោះស្រាយ​ការងារ​ធ្វើ​នៅក្នុង​ផ្នែក​ពលកម្ម​ដោយ​ការសាងសង់​នេះ​សាងសង់​នោះ​នៅឯ​មូល ដ្ឋា​ន​សម្រាប់​ផលប្រយោជន៍​សាធារណៈ​នៅពេល​បាត់បង់​ការងារ​ធ្វើ​ពី​ទីក្រុង និង​មួយផ្នែក​ទៀត​ក៏​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ​ផងដែរ​ប៉ុន្តែ​យើង ក៏​នៅបាន​គិតគូរ​ទៅលើ​បញ្ហា​កម្មករ​កាត់ដេរ និង កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម