ប្រធានសហគមន៍សង្ឃរុក្ខវន្ត អំពាវនាវដល់មន្ត្រីពាក់ព័ន្ធជួយធ្វើការទប់ស្កាត់ និងកំុបរបបាញ់់សត្វ

134
ចែករម្លែក

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ ព្រះ តេជគុណ ប៊ុន សា លួត មេគណ ខេត្ត និង ជា ប្រធាន សហគមន៍ សង្ឃ រុក្ខ វន្ត នៅ ខេត្ត ឧ ត្ត រ មានជ័យ បាន អំពាវនាវ ដល់ មន្ត្រី ពាក់ព័ន្ធ ជួយ ធ្វើការ ទប់ស្កាត់ និងកំុបរបបាញ់់សត្វ។ការអំពាវនាវនេះ ខណៈកម្លាំង ព្រះសង្ឃ មួយក្រុម ចុះ ដើរល្បាត ព្រៃ បាន ជូ ប ប្រទះឃើញ សកម្មភាពកងកម្លាំងយោធាជិះរថយន្តពណ៍៍ត្រីអ៊ីស្លាកលេខ២.៩៤០៤ ឆ្លងកាត់់ក្បែរតំំបន់ព្រៃឈើអភិរក្ស ចំំណុចចំំការចេកភ្នំអណ្តូងស្ថិតនៅចារថ្មី ឃំុលទង ក្នុងស្រុកអន្លង់វែង បានចុះបរបាញ់នៅពពួកសត្វស្លាប កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០។

ព្រះ តេជគុណបាន មាន សង្ឃដីកា បន្តថា កម្លាំង ព្រះសង្ឃ មួយក្រុម ចុះ ល្បាត ព្រៃ បាន ជូ ប ប្រទះ ប្រភេទ សត្វ កម្រ ដូចជា សត្វ ប្រើស ដូ ល ងាប់ និង គ្រោងឆ្អឹង សត្វ ទន្សោង ដោយ ក្រុម ជនល្មើស បាន ប្រើប្រាស់ ឧបករណ៍ អាវុធ បាញ់ និង ដាក់អន្ទាក់ ឆក់ ចាប់ ។

ព្រះអង្គ អំពាវនាវ ដល់ មន្ត្រី ពាក់ព័ន្ធ ជួយ ធ្វើការ ទប់នឹងកំុបរបាញ់ស្កាត់ និង សូមអង្វរ ដល់ ប្រជាពលរដ្ឋផងដែរ ដែលធ្លាប់បានប្រព្រឹត្តបទល្មើស កន្លងមក ឱ្យ ទម្លាក់ចោល ។ ចូលរួម ក្នុង កិច្ចការ ការពារ និង អភិរក្ស ធនធានធម្មជាតិ ជាមួយសហគមន៍ ទាំងអស់គ្នា ដើម្បីទុកជាប្រយោជន៍ដល់មនុស្សជាតិ ទាំងពេលបច្ចុប្បន្ននិងអនាគត។

ព្រះតេជគុណ ប៊ុន សា លួត មានសង្ឃដីកា បន្ថែមថា ព្រៃ សហគមន៍ សង្ឃ រុក្ខ វ័ន បច្ចុប្បន្ន មាន ទំហំ ផ្ទៃដីជាង ៣ ម៉ឺន ហិកតា ស្ថិត ក្នុងស្រុក សំរោង អន្លង់វែង និង ស្រុក ចុងកាល់ ។ ព្រៃឈើ សហគមន៍ មួយ នេះ សំបូរព្រៃឈើ ជាងគេក្នុងខេត្តឧត្ដរមានជ័យនិងមានពពួកសត្វ កម្រជាច្រើន ប្រភេទ កំពុង រស់នៅ មានដូចជា សត្វ ទន្សោង ខ្ទីង ប្រើស ខ្លា សត្វទោច ស្វា នឹងពពួកសត្វជាច្រើនទៀត៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម