ស្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន​ម្នាក់​ស្ម័គ្រចិត្ត​បំបៅ​ដោះ​ទារក​២០​នាក់​បន្ទាប់​ម្តាយ​របស់​ក្មេង​ទោះ​ស្លាប់​ដោយ​ការវាយប្រហារ​នៅ​មន្ទីរពេទ្យ​

239
ចែករម្លែក

​ស្ត្រី​ម្នាក់ បាន​ស្ម័គ្រចិត្ត​បំបៅ​ដោះ​ទារក​ទើប​នឹង​កើត​ចំនួន​២០​នាក់​នៅ​មន្ទីរពេទ្យ​សម្ភព​មួយ​នៅ​ទីក្រុង​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បន្ទាប់​ពី​ទារក​ទើប​នឹង​កើត​និង​គិលានុបដ្ឋាយិកា​ច្រើនា​ក់ ព្រមទាំង​​ម្តាយ​របស់​ក្មេង​ទាំងនោះ ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​មួយ​នៅ​សប្តាហ៍​នេះ​។​

​ស្ត្រី​ស្ម័គ្រចិត្ត ឈ្មោះ ហ្វេ​រ៉ូ​ហ្សា យូ​នី​ស អូ​ម៉ា បំបៅ​ដោះ​ទារក​ដែល​ត្រូវបាន​គេ​ទុក​ចោល​ដោយ​គ្មាន​ម្តាយ​របស់​ពួកគេ ទាំងនោះ បន្ទាប់​ការវាយប្រហារ​មួយ​នៅ​មន្ទីរពេទ្យ​សម្ភព​មួយ​របស់​ក្រុម​វេជ្ជបណ្ឌិត​គ្មាន​​ព្រំដែន​នៅ​ទីក្រុង​កា​ប៊ុល ។​

​ក្រសួង​សុខាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន បាន​និយាយថា​មនុស្ស​២៤​នាក់​ដោយ​រួម ទាំង​ទារក​២​នាក់ ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​នេះ​។​

​នាង​ហ្វេ​រ៉ូ​ហ្សា យូ​នី​ស អូ​ម៉ា ដែល​មាន​កូន​ទើប​អាយុ​១៤​ខែ​ម្នាក់​និង​ធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ កំពុង​ជួយ​សង្គ្រោះ​ក្មេង​ទាំងនោះ​ឱ្យមាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​មន្ទី​ពេទ្យ​Ataturk នៅ​ទីក្រុង​កា​ប៊ុល​។​

​នាង បាន​និយាយថា​”​យើង​ទាំងអស់គ្នា​រងគ្រោះ​ពី​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​បំផ្លាញ​មនុស្ស​ជាតិ​នៅ​អាហ្គានីស្ថាន​។ ខ្ញុំ​ក៏​ជា​មនុស្ស​ម្នាក់​ផង​ដែរ​ក្នុងចំណោម​អ្នករងគ្រោះ​ទាំងនោះ​”​។​

​ពួក​អ្នក​វាយប្រហារ​ដែល​ស្លៀកពាក់​បន្លំ​ជា​មន្ត្រី​ប៉ូលិស​បាន​សម្រុក​ចូល​មន្ទីរពេទ្យ​នេះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២​ខែ​ឧសភា ហើយ​បាន​បំផ្ទុះ​គ្រាប់បែក​និង​បាញ់រះ​។​

​កងទ័ព​កម្លាំង​សន្តិសុខ បាន​បាញ់សម្លាប់​អ្នក​វាយប្រហា​រទាំង​៣​នាក់​នោះ​បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា​អស់​ពេល​ជា​ច្រើន​ម៉ោង​។​

​មិន​មាន​ក្រុម​ណាមួយ​បាន​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​ប៉ុន្តែ ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន បាន​ស្តីបន្ទោស​ការវាយប្រហារ​នេះ​ទៅលើ ទាំង​២​ក្រុម​គឺ ក្រុម​តា​លី​បង់​និង​ ក្រុម​រដ្ឋ​អ៊ីស្លាម​(ISIS)៕​ប្រែ​សម្រួល​៖​សុខា​/sn

នាង នាង​ហ្វេ​រ៉ូ​ហ្សា យូ​នី​ស អូ​ម៉ា កំពុង​ជួយ​សង្គ្រោះ​ក្មេង​ទាំងនោះ​ឱ្យមាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ នៅ​មន្ទី​ពេទ្យ​ក្រុង​កា​ប៊ុល​

ពួក​អ្នក​វាយប្រហារ​ដែល​ស្លៀកពាក់​បន្លំ​ជា​ប៉ូលិស​បាន​សម្រុកចូល​ម​ន្ទីរ​ពេទ្យ​នេះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២​ខែ​ឧសភា ហើយ​បាន​បំផ្ទុះ​គ្រាប់បែក​និង​បាញ់រះ​

ទីតាំងផ្សាយពាណិជ្ជកម្ម