សមត្ថកិច្ចអះអាងថាករណីជនជាតិ ចិនម្នាក់ធ្លាក់ស្លាប់នៅសណ្ឋាគារមហាសមុទ្រក្រុងព្រះសីហនុ ជាឃាត្តកម្ម

168
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ លោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយបណ្តាញផ្សព្វផ្សាយដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នេះថា សំណុំរឿងបុរសជនជាតិចិនម្នាក់ស្លាប់ក្រោយឃើញធ្លាក់ពីលើសណ្ឋាគារមហាសមុទ្រក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ប៉ុន្មានថ្ងៃមុន ជាអំពើឃាតកម្មមិនមែនជាករណីលោតសម្លាប់ខ្លួនធ្វើអត្តឃាតទេ។

លោកឧត្តមសេនីយ៍មេបញ្ជាការបញ្ជាក់ថា ជំហានដំបូងមានជនសង្សយ័ជាជនជាតិចិនដូចគ្នាចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនកាលពីរសៀលថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០២០ នៅសណ្ឋាគារមួយកន្លែងក្បែររង្វង់មូលតោពីរក្រុងព្រះសីហនុ រួមមាន៖
១.ឈ្មោះ Lin Xiao Jun ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅបច្ចុប្បន្ន ភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
២.ឈ្មោះឆឹង ជីងខួយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ ស្នាក់នៅបច្ចុប្បន្នសណ្ឋាគារហ័រស៊ាំងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
៣.ឈ្មោះPu Song Lin ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ជាអ្នកទេសចរណ៍ស្នាក់នៅបច្ចុប្បន្ន សណ្ឋាគារហ័រ.សាំង ក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន និងកំពុងសាកសួរបន្តតាមនិតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម