ផ្កាយព្រះគ្រោះមួយនឹងហោះកៀកផែនដីក្នុងខែមិថុនា

473
ចែករម្លែក

ពពួកអាចម៍ផ្កាយក្នុងលំដាប់ថ្នាក់ Aten (អាចម៍ផ្កាយនៅកៀកផែនដី) ភាគច្រើនចំណាយពេលរបស់ពួកវានៅក្នុងគន្លងផែនដីនិងជួនកាលពួកវាចូលមកជិតភពផែនដីរបស់យើង ដែលបង្កឱ្យមានការបារម្ភអំពីការបុកទង្គិចជាមួយផែនដី។

មជ្ឈមណ្ឌលសិក្សាអាចម៍ផ្កាយរបស់អង្គការណាសាបានលាតត្រដាងថា អាចម៍ផ្កាយឈ្មោះ 2002 NN4 ដែលគេស្គាល់ដែរថា 163348 នឹងចូលមកជិតផែនដីនៅព្រឹកព្រលឹមថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២០។ ដុំថ្មអវកាសនេះមានប្រវែងពី ២៥០ ទៅ ៥៧០ ម៉ែត្រ ផ្អែកលើរបៀបដែលវាបញ្ចេញចំណាំងផ្លាតពន្លឺ ហើយត្រូវបានចាត់ទុកជា “ផ្កាយព្រះគ្រោះ ដែលអាចបង្កគ្រោះថ្នាក់” ដោយទីភ្នាក់ងារអវកាសណាសា ដោយសារតែទិសដៅអាចព្យាករណ៍បានរបស់វាជាមួយនឹងផែនដី។

ទោះយ៉ាងណា លើកនេះអាចម៍ផ្កាយដែលមានទំហំប្រហាក់ប្រហែលនឹងទីលានបាល់ទាត់នេះ នឹងហោះកាត់ផែនដីរបស់យើងនៅចម្ងាយឆ្ងាយគួរឱ្យកត់សម្គាល់គឺប្រហែល ៥ លានគីឡូម៉ែត្រ (ក្នុងន័យអវកាសវាជាចម្ងាយកៀកនឹងផែនដី)។

ទីភ្នាក់ងារនេះបានកត់សម្គាល់ថា អាចម៍ផ្កាយ 2002 NN4 នៅតែមានទំហំធំជាងអាចម៍ផ្កាយដទៃទៀតដល់ទៅ ៩០ ភាគរយ ដែលនេះជាមូលហេតុដែលគេតាមដានវាយ៉ាងយកចិត្តទុកដាក់៕ ដោយ៖ កញ្ញាដាលីស

អាចម៍ផ្កាយ 2002 NN4 នឹងហោះកៀកផែនដីនៅថ្ងៃទី៦មិថុនា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ