​PMAUC​ផ្តល់​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ចំនួន​៥​គ្រឿង​ដល់​សហគម​ន៏​

315
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សហភាព​សហគម​ន៏​កសិកម្ម​ព្រះវិហារ​មានជ័យ​(PMAUC)​មាន​រៀបចំ​ពិធី​បូកសរុប​ល​ទ្ឋ​ផល​នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ស្រូវ​សិរី​រា​ង្គ​ប្រកបដោយ​និរន្តរ៍ភាព​។

​ក្នុងនោះ​សហភាព​បាន​ផ្សព្វផ្សាយ​និង​ផ្តល់​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ចំនួន​៥​គ្រឿង​ដល់​សហគម​ន៏​ទទួលផល​ខ្ពស់​ដោយមាន​ក្រុមហ៊ុន​EliRiceSeeder​ចុះ​បង្ហាត់បង្ហាញ​ដល់​ក្រុម​កសិករ​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​នេះ​ថា​ពិធី​បូកសរុប​ល​ទ្ឋ​ផល​នេះ​តាមរយៈ​ការកែលម្អ​ផលិតកម្ម​ដល់​កសិករ​ខ្នាតតូច​។

​កម្មវិធី​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម​សហគម​ន៏​កសិកម្ម​ពាក់​ព័​ន្ឋ​អង្ក​ការ​GIZ,​ក្រុមហ៊ុន​liRiceSeeder,​សហភាព​សហគម​ន៏​កសិកម្ម​និង​AgriSmartCambodia-​កសិកម្ម​ឈ្លាសវៃ​ផងដែរ​។​

លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​បាន​បន្ត​ថា​ក្នុង​ឱ្យ​កាស​នោះ​សហភាព​បាន​ផ្សព្វផ្សាយ​និង​ផ្តល់​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ចំនួន​៥​គ្រឿង​ដល់​សហគម​ន៏​ទទួលផល​ដោយមាន​ក្រុមហ៊ុន​EliRiceSeeder​ចុះ​បង្ហាត់បង្ហាញ​ដល់​ក្រុម​កសិករ​ផ្ទាល់​ពី​ការប្រើប្រាស់​ឧ​បករ​ណ៏​ដាំ​ស្រូវ​ខាងលើ​ដែល​គាំទ្រ​ថវិកា​ដោយ​គម្រោង GIZ RED-IV ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម