ក្រុមមន្ត្រី​ប្រញាប់ប្រញាល់​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩​នៅ​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​បន្ទាប់មាន​ករណី​ឆ្លង​ដំបូង​

189
ចែករម្លែក

​ក្រុមមន្ត្រី​សង្គ្រោះ​និង​សុខាភិបាល​នៅ​ថ្ងៃ​សុក្រ​ទី​១៥​ខែ​ឧសភា​បាន​ប្រញាប់ប្រញាល់​ការពារ​ការឆ្លង​វីរុស​កូវី​ដ​១៩​នៅតាម​ជំរំ​ជនភៀសខ្លួន​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​បន្ទាប់ពី​ករណី​ឆ្លង​វីរុស​ដំបូង​​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​Cox’s Bazar ប្រទេស​បង់​ក្លា​ដែស ។​

​មាន​ប្រជាជន​រ៉ូ​ហ៊ីងយ៉ាង​ជិត​មួយ​លាន​នាក់​រស់នៅ​ទីក្រុង​នេះ​។​

​មាន​ការព្រមាន​ជា​យូរ​មក​ហើយ​ថា​វីរុស​នេះ​អាច​នឹង​បង្ក​ការឆ្លង​ឆាប់រ​ហ័យ​នៅ​ជំរំ​ជនភៀសខ្លួន​ចំនួន​៣៤​នៅ​ទីក្រុង​នេះ​។​

​ភាគច្រើន​នៃ​ជនភៀសខ្លួន​អ៊ីស្លាម​ទាំងនេះ​បាន​នៅតាម​ជំរំ​នៅ​ទីនោះ​ចាប់តាំងពី​មនុស្ស​ប្រហែល​៧៥០.០០០ នាក់​បាន​ភៀសខ្លួន​ចេញពី​ការ​វាយ​បង្ក្រាប​ដោយ​យោធា​ឆ្នាំ ២០១៧ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ចំ​​ពោះ​អ្វី​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​ប្រឈម​នឹង​ការចោទប្រកាន់​អំពី​អំពើ​ប្រល័យពូជសាសន៍​នៅ​តុលាការ​កំពូល​របស់​អង្គការសហប្រជាជាតិ​។​

​អ្នកសម្របសម្រួល​ផែ្ន​ក​សុខភាព​ក្នុង​តំបន់ លោក Abu Toha Bhuiyan បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជនភៀសខ្លួន​២​នាក់​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។​ប៉ុន្តែ​ក្រោយមក អង្គការ​សុខភាព​​ពិភពលោក (WHO) បាន​និយាយថា​ករណី​ឆ្លង​មួយ​គឺជា​បុរស​រ៉ូ​ហ៊ីង​យ៉ា​ហើយ​ករណី​ឆ្លង​មួយទៀត​ជា​បុរស​ក្នុងស្រុក​ដែល​រស់នៅ​ក្បែរ​ជំរំ​នោះ​៕ប្រែសម្រួល៖សុខា

ជំរំ​ជនភៀសខ្លួ​នរ៉ូ​ហ៊ីង​យ៉ាង​នៅ​ទីក្រុង​Cox’s Bazar ប្រទេស​បង់​ក្លា​ដែស

ទីតាំងផ្សាយពាណិជ្ជកម្ម