​រថយន្ត​ដឹក​ឥដ្ឋ​បើក​លឿន​ជ្រុល​ចង្កូត​ក្រឡាប់​ផ្ងារ​កង់​

158
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​៖​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​បើកបរ​ផ្ទុក​លើស​ចំណុះ​និង​លឿន​ជ្រុល​បាន​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​លេខ​៧​ក្រឡាប់​ផ្ងារ​កង់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៦​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ក្រង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឌៀប​ចាន់​ធី​ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ធ្វើ​អាជីវកម្ម​សូមឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ពេល​ដឹក​អ្នកដំណើរ​ដឹក​សម្ភារ​ក្តី​មិនត្រូវ​ផ្ទុកទំនិញ​សំពីងសំពោង​ឬ​លើស​ចំណុះ​។​ករណីនេះ​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដោយសារ​អ្នកបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ។

​លោក​ជិន​ភាន​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នេះ​បាន​បញ្ជាក់ថា​រថយន្ត​ដឹក​ឥដ្ឋ​នេះ​បើក​លឿន​ហើយ​មកដល់​ផ្លូវ​ចុះ​ចំណតរថយន្ត​ធ្ងន់​ផង​អ្នកបើក​បរជាន់​ហ្វ្រាំង​មិនជា​ប់​ទើប​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ក្រឡាប់​ផ្ងារ​កង់​តែ​មិនមាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្នើ​ដំណើរ​នោះទេ ។

​អ្នកបើក​បរបាន​ប្រាប់ថា​ក្នុង​រថយន្ត​នោះ​មាន​អ្នកបើកបរ​ម្នាក់​និង​ព្រូ​ម្នាក់​បាន​រងរបួស​ស្រាល​ហើយ​ក្រោយពេល​ក្រឡាប់​អ្នក​ទាំងពីរ​ក៏បាន​ដើរ​ចេញពី​កន្លែងកើតហេតុ​ទៅ​បាត់​។​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​ឥដ្ឋ​ក្រឡាប់​នេះ ជា​ប្រភេទ​រថយន្ត​កូរ៉េ​(៣​តោន​កន្លះ​) ព័ណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 7135 ទំនង​ដឹក​លើស​ទម្ងន់​ហើយ​អ្នកបើកបរ​ងងុយដេក​នេះ​បើតាម​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ព្រោះ​រថយន្ត​មិនមាន​បែក​កង់​នោះទេ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម