អភិបាលខេត្ត​ស្វាយរៀង​បានទទួល​សម្ភារ​ឧបត្ថម្ភ​ដោយ​អង្គការ​ការី​តាស​កម្ពុជា​

251
ចែករម្លែក

​វ៉ៃ​កូ​/​ខេត្តស្វាយរៀងៈ​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ទទួល​សម្ភារ​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​ការី​តាស​កម្ពុជា​។​តាមរយៈ​លោកស្រី​ព្រុំ​សុ​ភី​អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​សម្រាប់​ចាត់ចែង​ក្នុងកំឡុងពេល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ខេត្តស្វាយរៀង​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោកស្រី​ព្រុំ​សុ​ភី​និង​សហការី​ព្រមទាំង​តំណាង​អង្គការ​ការី​តាស​កម្ពុជា ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ​នាំយក​សម្ភារ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ រួមមាន សាប៊ូ​២១​កេស ស្មើនឹង​១.៥១២​ដុំ​,​ម៉ាស់​៥០​ប្រអប់​ស្មើនឹង​២.៥០០​សន្លឹក​,​អាល់កុល​១០​បី​ដុង ស្មើនឹង​១០០​លីត្រ​, និង​ផ្ទាំង​អប់រំ​ផ្សព្វផ្សាយ​១០៥​ដុំ ស្មើនឹង​១.០០០​សន្លឹក ។

​ជាមួយនេះ​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​នាពេល​បច្ចុប្បន្ន​បើទោះបីជា​ខេត្តស្វាយរៀង​មិនទាន់មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីត​-១៩​ក៏ពិតមែន​។​ប៉ុន្តែ​រដ្ឋបាលខេត្ត​គឺ​នៅតែ​បន្ត​យកចិត្ត​ទុ​ដាក់​បំផុត​ក្នុងការ​ពង្រឹង​អនុវត្ត​ទាំង​វិធានការ​ការពារ​និង​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ទៅដល់​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការឆ្លង​រាលដាល នៃ​ជំងឺឆ្លង​មួយ​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម