ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុឧបត្ថម្ភម៉ាស់ចំនួនបីម៉ឺនបន្ទះជូនកាកបាទក្រហម កម្ពុជា ខេត្តព្រះសីហនុ

144
ចែករម្លែក

ដោយៈសុផល

ព្រះសីហនុ៖ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីថ្ងៃទី១៤ ខែ​ឧសភា បានឧបត្ថម្ភម៉ាស់ចំនួនបីម៉ឺនជូនចំពោះកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បី ផ្តល់ការគាំទ្រនៃបុព្វហេតុមនុស្សធម៌និង ចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ ការ រីករាលដាលនៃជំងឺកូវីដ១៩នៅខេត្តព្រះសីហនុ។

លោកCAO Jianjiang អគ្គនាយកនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ បានប្រគល់ម៉ាសដោយផ្ទាល់ជូនលោកគួច ចំរើន អភិបាលនៃគណៈអភិ​បាល​ខេត្ត ព្រះ សីហនុ។ការប្រគល់ទទួលនេះបានធ្វើឡើងក្រោមពាក្យស្លោក“ស្រឡា​ញ់​​គ្នាក្នុងគ្រាក្រ  រួមគ្នាប្រយទ្ធប្រឆាំងជំងឺកូវីដ១៩”។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងពីស្ថាន ភាព ដំណើរការសហគ្រាសរោងចក្រ និងវិធានការបង្ការនិងទប់ស្កាត់នឹងជំងឺកូវីដ១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោកអភិបាលខេត្តបានបន្តថា៖ក្រោមការខិតខំប្រឹងប្រែងរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងសហគ្រាសរោងចក្រនាៗ​នៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះ​សីហ​នុ នាពេលបច្ចុប្បន្ននេះ អត់មានករណីឆ្លងជំងឺកូវីដ១៩នោះទេ។

លោក Cao Jianjiangបានថ្លែអំណរគុណជូនចំពោះសាលាខេត្តព្រះសីហនុ​និងមន្ទីរ​ការ​ងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ  ដែលបានផ្តល់ការយកចិត្តទុក​ដាក់​និងគាំទ្រជាបន្តដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។តំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុមានប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែលើអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុធ្វើឱ្យមានដំណើរការល្អប្រសើរ ហើយបំពេញកាតព្វ​កិច្ច​សង្គមយ៉ាងសកម្ម ​​​ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តព្រះសីហនុ ។

លោក គួច ចំរើន បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភ​របស់តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​និងកោតសសរសើរអំពី​ការចូលរួមសកម្មភាព​សប្បុរសធម៌និង​ការ​បំពេ​ញ​ទំនួលខុសត្រូវសង្គមយ៉ាងសកម្មរបស់ក្រុមហ៊ុន​តំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះ​សីហនុ 

លោកអភិបាលខេត្តក៏បានជូនពរដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុអាចពុះពារការលំបាក សម្រេចបាននូវការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ​ឈានដល់​កំរិតថ្មីៗបន្ថែមទៀត៕

ទីតាំងផ្សាយពាណិជ្ជកម្ម