អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលសម្ភារការពារមេរោគកូវីដ ១៩ពីណាហ្គាវើលដ៍បេះដូង សប្បុ រស

171
ចែករម្លែក

ដោយៈសុផល/ភ្នំពេញៈណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវ ការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីពេលថ្មីនេះ បានធ្វើការឧបត្ថម្ភដ៏ សំខាន់មួយបន្ថែមទៀតសំដៅឆ្ពោះទៅរកការប្រឆាំងមេរោគកូវដី-១៩ ដោយផ្តល់នូវ ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រដល់អគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chenបានឲ្យដឹងថា“ក្នុងនាមជាក្រុមហ៊ុន ដែលមានទំនួលខុសត្រូវមួយ ណាហ្គាវើលដ៍បានចូលរួមឧបត្ថម្ភសម្ភារការពារទាំងនេះ ដល់នគរបាលជាតិ។សម្ភារទាំងនេះនឹងត្រូវប្រើប្រាស់ដោយមន្ត្រីរបស់ពួកគេនិងសហ គមន៍ដែលមានតម្រូវការជាចាំបាច់បំផុត។យើងត្រូវធ្វើការជាមួយគ្នានិងធានាថាប្រជា ពលរដ្ឋគ្រប់រូបទទួលបានការការពារហើយយើងអាចបង្កើតឲ្យមានការផ្លាស់ប្តូរមួយ ពោលគឺរក្សាសហគមន៍របស់យើងឲ្យមានសុវត្ថិភាព”។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen ប្រគល់សម្ភារការពារមេរោគកូវីដ-១៩ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ 

លោកឧត្តមសេនីយ៍ទោ ជា សណ្តាប់ បានទទួលសម្ភារការពារទាំងនេះតំណាង លោក​ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិនិង​ជាស្នងការហិរញ្ញកិច្ច​និងភស្តុភារ។ លោកបានបន្តថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​ទឹក​ចិត្តសប្បុរសរបស់ក្រុមហ៊ុនណាហ្គាវើលដ៍។ជំងឺរាតត្បាតសកលនេះ បានប៉ះ​ពាល់​ដល់​គ្រប់វិស័យនៅក្នុងសង្គមហើយយើងស្វាគមន៍ការឧបត្ថម្ភទាំងអស់ពីវិស័យ​ឯកជន​ដើម្បី​ការពារសហគមន៍ដែលយើងបម្រើ និងការពារ”។

នៅក្នុងពិធីប្រគល់នោះ លោក Pern Chen ក៏បានចែករំលែកព្រឹត្តិបត្រ​ព័ត៌មានការងារ​សង្គម​ប្រចាំត្រីមាសដែលបង្ហាញអំពីសកម្មភាពសង្គមថ្មីៗ និង សកម្មភាពក្នុងកំឡុង​ពេល​​ជំងឺរាតត្បាតនេះដល់លោកឧត្តមសេនីយ៍ទោ និងក្រុមការងារផងដែរ។

ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសរុបនូវម៉ាស់មុខ ៣០.០០០ បន្ទះ ជែលលាងដៃ ៣.០០០ ដប និងទឹកអាល់កុលលាងដៃ ៥៤០ លីត្រដើម្បីប្រឆាំងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា

គួរបញ្ជាក់ផងដែរថា បន្ថែមទៅលើការឧបត្ថម្ភសម្ភារការពារមេរោគកូវីដ-១៩ ដល់​អគ្គ​ស្នង​ការដ្ឋាននគរបាលជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសក៏​បានឧបត្ថម្ភដល់​ក្រសួង​អប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញផងដែរកាលពីចុងខែមេសានេះ​ដែល​សរុបក្រុមការងារសង្គមរបស់ណាហ្គាវើលដ៍បានឧបត្ថម្ភនូវម៉ាស់មុខ ៣០.០០០ បន្ទះ ជែលលាងដៃ ៣.០០០ ដប និងទឹកអាល់កុលលាងដៃ ៥៤០ លីត្រ៕

ទីតាំងផ្សាយពាណិជ្ជកម្ម