​សហគមន៍​ទទួល​លូ​និង​របាំង​ទ្វារ​ទឹក​ឆ្លងកាត់​ប្រឡាយ​ដើម្បី​ប្រយោជន៍​ច្រើន​មុខ

198
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​កសិករ​នៃ​សហគមន៍​ទីផ្សារ​ស្រូវ​នៅ​អូរ​ដង្កោ​ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី​ទទួល​លូ​និង​របាំង​ទ្វារ​ទឹក​ឆ្លងកាត់​ប្រឡាយ​ដើម្បី​ប្រយោជន៍​ច្រើន​មុខ​។​កាលពី​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០២០​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​,​លោក​រ័ត្ន​ដា​ស៊ី​ណង់​និង​មន្ត្រី​ក្រុមការងារ​នៃ​សហគមន៍​ផ្សារ​ស្រូវ​របស់​ឧកញ៉ា​ភូ​ពុ​យ​បាន​ចុះ​ពិនិត្យ​ទីតាំង​ឆ្លង​ប្រឡាយ​មេ​អូរ​ដង្កោ​ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី ។​


​លោក​ឈួ​ម​ប៊ុន​ឆុង​ប្រធាន​ទីផ្សារ​ស្រូវ​នៅ​ឃុំ​អូរ​ប្រាសាទ​ឃុំរ​ហា​តើ​ទឹក​របស់លោក​ឧកញ៉ា​ភូ​ពុ​យ​ប្រធាន​ធនាគារ​ស្រូវ​ក​ម្ព​ជា​ឱ្យដឹងថា​៖​នៅ​ទីនោះ​លោក​ឧកញ៉ា​និង​ប្រជា​សហគមន៍​បាន​ស្ថាបនា​និង​ធ្វើឱ្យ​ធំ​ទូលាយ​មុខ​បង្ហូរទឹក​ប្រឡាយ​មេ​ដែល​ត​ចេញពី​ស្ទឹង​មង្គល​បូរី​ឆ្ពោះទៅ​វាលទំនាប​វាលស្រែ​និង​ចម្ការ​ដំណាំ​ទិ​ខាងត្បូង នូវ​លូ​១៨​កង់​ស្មើ​១៨​ម៉ែត្រ​និង​របាំង​បើកមុខ​ទឹក​។​

​លោក​បន្តថា​៖​សមិទ្ធផល​នេះ​មើលទៅ​ដូចជា​តូចតាច​ប៉ុន្តែ​វា​បានផ្តល់​ផលប្រយោជន៍​ច្រើន​មុខ​ដល់​សហគមន៍​ដូចជា​ដល់​ការ​គ្រប់​គ្រង់​លើ​ការបង្ហូរ​របប​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ ដំណាំ​បន្លែបង្ការ ឈើ​ហូប​ផ្លែ​, ទឹក​ប្រើប្រាស់​នៅ​រដូវវស្សា​,​ការធ្វើដំណើរ​និង​ដឹកជញ្ជូន​កសិផល​ឆ្លងកាត់​និង​ផ្តល់​ភាពងាយស្រួល​ដល់​សហគម​ន៍​ទីផ្សារ​ស្រូវ​ក្នុង​ការរក​មធ្យោបាយ​និង​ផ្លូវ​ដឹកជញ្ជូន​ទៅកាន់​ទីផ្សារ ។​

​លោក​លី​សារី​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​ឱ្យបាន​ការកសាង​សមិទ្ធផល​នេះហើយ​ស្នើ​សុំឱ្យ​អ្នកពាក់ព័ន្ធ​ប្រើប្រាស់​ទាញ​ផល​ឱ្យអស់​លទ្ធភាព ក៏ដូចជា​ជួយ​ថែទាំ​ឱ្យបាន​យូរ ៕S/

​រូបថត​៖​លោក​លី​សារី​លោក​រ័ត្ន​ដា​ស៊ី​ណង់​និង​ក្រុមការងារ​ពិនិត្យ​ទីតាំង​សហគមន៍​ដែល​ទទួល​លូ​និង​របាំង​ទ្វារ​ទឹក​ឆ្លងកាត់​ប្រឡាយ​នៅ​អូរ​ដង្កោ​(​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម