លោកស៊ុតឌីណា អតីតទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានទទួលការលើកលែងទោស

339
ចែករម្លែក
លោកស៊ុតឌីណា (រូបខាងស្តាំ)

ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកស៊ុត ឌីណា អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងដែលត្រូវតុលាការផ្តន្ទាទោស ៥ឆ្នាំ ពីបទរំលោភអំណាច និងកេងយកផល​ប្រយោជន៍ដោយខុសច្បាប់។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែមេសាឆ្នាំ២០១៦ និងត្រូវបានលោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូង​រាជធានីភ្នំពេញសម្រេចឃុំខ្លួនកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។

លោក ស៊ុត ឌីណា អាយុ ៤៥ឆ្នាំ អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ចំនួន ២បទល្មើស ទី១បទ កេងយកប្រយោជន៍ដោយខុសច្បាប់ យោងតាមមាត្រា៥៩៧ និងមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ និងទី២បទ រំលោភអំណាច យោងតាមមាត្រា៣៥ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។

យោងតាមអំណានចម្លើយសាក្សីចំនួន ៤នាក់បានបញ្ជាក់ថា លោក ស៊ុត ឌីណា បានប្រើតែបក្ខពួកឲ្យធ្វើការ ដោយមិនបានប្រើពួកគេឲ្យធ្វើការងារដែលពួកគេទទួលខុសត្រូវ ឡើយ។ សាក្សីអះអាងថា ចំពោះប្រាក់សពពលករខ្មែរដែលត្រូវក្រុមហ៊ុនធានារ៉ាប់រងសងនោះ លោក ស៊ុត ឌីណាបានតម្រូវឲ្យក្រុមហ៊ុនបង្វិលចូលគណនីធនាគាររបស់លោកផ្ទាល់ មិនចាំបាច់សងទៅគ្រួសារជនរងគ្រោះផ្ទាល់នោះទេ។

អង្គភាពប្រឆាំងអំពើពុករលួយ រកឃើញលោកស៊ុត ឌីណា មានលុយប្រមាណ ៧,២លានដុល្លារអាម៉េរិក មាស ១២,៧៤គីឡូក្រាម មានផ្ទះវីឡា ២កន្លែង ដីជាង១០កន្លែង និងប្រាក់ក្នុងធនាគារជាច្រើនទៀត៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម