​លោកស្រី​ភឿង​ស​កុ​ណា​ចុះ​ពិនិត្យ​ការកែលម្អ​ផ្លូវ​នៅ​ប្រាសាទបាគង​

285
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​នៅ​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​នេះ​លោកស្រី​ភឿង​ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អញ្ជើញ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការជួលជុល​កែលម្អ​ផ្លូវ​ប្រាសាទបាគង ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ កាត់​តាម​ប្រាសាទ​ព្រះ​គោ ឆ្ពោះទៅ​ជុំវិញ​ប្រាសាទបាគង ។

​លោកស្រី​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​ក្រុមហ៊ុន​អនុវត្ត​និង​អ្នកបច្ចេកទេស​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អនុវត្តតាម​ស្តង់ដារ​បច្ចេកទេស​និង​អនុសាសន៍​របស់​អ្នកជំនាញការ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ​។​លោកស្រី​បាន​បន្តថា​ផ្លូវ​នេះ​មាន​សារ​:​សំខាន់​ណាស់​ដែល​នឹង​បម្រើ​នូវ​ផលប្រយោជន៍​ប្រជា​ពល​ដ្ឋ​ដែល​រស់នៅ​តំបន់​ប្រាសាទបាគង​។​

​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។​ផ្លូវ​នេះ​មាន​ប្រវែង ២.៧៨១​ម៉ែត្រ​ទទឹង ៥​ទៅ​៦​ម៉ែត្រ​ហើយនឹង​ត្រូវ​អ៊ុត​បេតុង​កៅស៊ូ​AC​កម្រាស់​៦​ស​.​ម​.​ចែកជា​ពីរ​ស្រទាប់​(​ស្រទាប់​ក្រោម​ពណ៌​ខ្មៅ​និង​ស្រទាប់​លើ​ពណ៌​ក្រហម​ចាស់​)​ដើម្បីឱ្យ​សមស្រប​តាម​បទដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕S/

​ ​រូបភាព​: លោកស្រី​ភឿង ស​កុ​ណា ចុះ​ពិនិត្យ​ការកែលម្អ​ផ្លូវ​នៅ​ប្រាសាទបាគង​៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម