​បុរស​ម្នាក់​ចេញទៅ​កាប់​ឈើ​ពេលយប់​ត្រួវ​ដើមឈើ​រលំ​សង្កត់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ​

232
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​តាម​ប្រភពព័ត៌មាន​បឋម​បានឱ្យដឹងថា​បុរស​ម្នាក់​បានចេញ​ទៅ​កាប់​ឈើ​នា​ពេលយប់​។​តែ​ត្រួវ​ដើមឈើ​រលំ​សង្កត់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​។​

​ប្រភព​ដដែល​បាន​បន្តថា​អ្នករងរបួស​ឈ្មោះ​ដុំ​ហេង​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​នៅ​ភូមិ​រំចេក​ឃុំ​ស្រ​យ៉ង់​ស្រុក គូលែន​ខេត្តព្រះវិហារ​ដោយបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​ពើក​តែ​ដោយរបួស​មាន​សភាព​ធ្ងន់ធ្ងរពេក​ឥឡូវ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ដើម្បី​សង្គ្រោះបន្ទាន់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម