ត្រាំនិយាយថាអាម៉េរិកកំពុងផលិតមីស៊ីលថ្មីលឿនជាងមីស៊ីលបច្ចុប្បន្ន ១៧ ដង

227
ចែករម្លែក

ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រទី១៥ឧសភាថា សហរដ្ឋអាម៉េរិកកំពុងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង ដែលលឿនជាង ១៧ ដងធៀបទៅនឹងមីស៊ីលលឿនបំផុតដែលយោធាមាននាពេលបច្ចុប្បន្ន។

លោកត្រាំនិយាយថា “យើងកំពុងសាងសង់ឥឡូវនេះនូវយោធូបករណ៍មិនគួរឱ្យជឿ។ យើងមានមីស៊ីលថ្មី ខ្ញុំសូមហៅថា មីស៊ីល Super Duper ហើយខ្ញុំបានស្តាប់ឮប៉ុន្មានយប់មុនថា វាលឿនជាង ១៧ ដងធៀបនឹងអ្វីដែលពួកគេមានឥឡូវនេះ នៅពេលអ្នកនិយាយអំពីមីស៊ីលលឿនបំផុត ដែលយើងមានឥឡូវនេះ”។

លោកត្រាំបានបន្ថែមទៀតថា មីស៊ីលថ្មីនេះគួរតែខ្លាំងជាងមីស៊ីលដែលកំពុងអភិវឌ្ឍដោយរុស្ស៊ីនិងចិន។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចូណាថាន ហ្វូហ្វមែន បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសម្តីរបស់ត្រាំទេ ហើយរុញអ្នកយកព័ត៌មានទៅសួរសេតវិមាន។ អ្នកនាំពាក្យសេតវិមាន នាង ខាយលីច ម៉ាកអេណានី ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយសម្តីត្រាំដែរ។

កាលពីថ្ងៃសុក្រលោកត្រាំក៏បានបង្ហាញទង់ជាតិថ្មីសម្រាប់កងកម្លាំងអវកាសអាម៉េរិកជាលើកដំបូងដែរក្នុងរយៈពេលជាង ៧២ ឆ្នាំមកនេះ៕ ដោយ៖ កញ្ញាដាលីស

ត្រាំថាអាម៉េរិកកំពុងផលិតមីស៊ីលលឿនជាងមីស៊ីលបច្ចុប្បន្ន១៧ដង

ទីតាំងផ្សាយពាណិជ្ជកម្ម