ស្ត្រី​នៅ​តំបន់​ជួញដូរ​គ្រឿងញៀន​នៅ​ម៉ិ​ក​ស៊ិ​ក​កំពុង​ឈ្លក់​នឹង​ការវះកាត់​កែ​សម្ផស្ស​

1560
ចែករម្លែក

​ស្ត្រីៗ​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កំពុងតែ​ឈ្លក់​វង្វេង​នឹង​ការវះកាត់​កែ​សម្ផស្ស​ដើម្បីឱ្យ​ខ្លួន​មើលទៅ ដូច​តុក្កតា​ជ័រ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​ដែលមាន​ឈ្មោះថា ស្ទូ​និក មុន​ដូ ( Sputnik Mundo)​។​
​ ​
​អ្នកស្រាវជ្រាវ​ជនជាតិ​ម៉ិ​ក​ស៊ិ​ក ម្នាក់​ឈ្មោះ ហ្សួ​ន កា​ឡូ​ស អា​យ៉ា​ឡា (Juan Carlos Ayala) បាន​ប្រាប់​សារ​ព​ព័ត៌មាន​នោះ​ថា ស្រីៗ​នៅតាម​តំបន់​ជួញដូរ​ថ្នាំញៀន​ទូទាំងប្រទេស​ម៉ិ​ក​ស៊ិ​ក កំពុងតែ​ឈ្លក់​វង្វេង​នឹង​ទំនោរ​ថ្មី នោះ​គឺ​ការវះកាត់​កែ​សម្ផស្ស​ដើម្បីឱ្យ​ខ្លួន​មើលទៅ​ដូច​តុក្កតា​។
​ ​
​ទំនោរ​នេះ​កើតមាន​ច្រើន​នៅ​រដ្ឋ​មួយចំនួន​ដូចជា​រដ្ឋ​ស៊ីណា​ឡាវ​(Sinaloa)​ជា​តំបន់​មួយ​នៅ​ភាគ​ពាយព្យ នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែលជា​តំបន់​ផលិត និង​ជួញដូរ​គ្រឿងញៀន​ដ៏​ក្តៅគគុក​។
​ ​
​ស្ត្រី​នៅ​ទីនោះ ដែល​មួយចំនួនធំ​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ជួញដូរ​គ្រឿងញៀន បានធ្វើការ​វះកាត់​បបូ​រមាត់ សុដន់ កំប៉េះគូទ និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​ដើម្បីឱ្យ​មើលទៅ​កាន់តែ​ដូច​តុក្កតា​។
​ហើយ​អ្នកខ្លះ​ថែមទាំង​ហ៊ាន​វះកាត់​ហូត​ឆ្អឹងជំនីរ​ចេញ​ទៀតផង​ដើម្បីឱ្យ​ចង្កេះ​រួម​កាន់តែ​តូច​៕ ប្រែ​សម្រួលៈ ខុម​

​នាង យូ​រី​ណា កា​ស្ទី​ឡូ ស្រី​ស្នេហ៍​របស់​មេ​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ដ៏​ល្បីល្បាញ​ត្រូវគេ​សម្លាប់ កាលពី​ឆ្នាំ​២០១៤ (Women across Mexico)

ទីតាំងផ្សាយពាណិជ្ជកម្ម