ក្រសួងយុត្តិធម៌​នឹង​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​តុលាការ​រាជធា​នី​-​ខេត្ត​

247
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ជាមួយនឹង​ការកកស្ទះ​សំណុំរឿង​ដែលមាន​នៅតាម​សាលាដំបូង​រាជធា​នី​-​ខេត្ត និងក៏ដូចជា​ដើម្បី​ចូលរួម​ដោះស្រាយ​ការ​ចង្អៀត​ណែន នៃ​អ្នក​ជាប់ឃុំ​តាម​ពន្ធនាគារ ពិសេស​ការលើកកម្ពស់​សមត្ថភាព​ស្ថាប័ន​តុលាការ​ក្នុង​ការផ្តល់សេវា​យុត្តិធម៌​នោះ ក្រសួងយុត្តិធម៌​នឹងធ្វើ​ការប្រកាស​បើក​យុទ្ធនាការ​នេះ នៅ​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០​ខាងមុខ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា​ ក្នុងយុទ្ធនាការ​ប្រកាស​បើក​យុទ្ធនាការ​ការកកស្ទះ​សំណុំរឿង​ដែលមាន​នៅតាម​សាលាដំបូង​រាជ​ធានី​-​ខេត្ត​ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​

​បើ​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួងយុត្តិធម៌ បានឱ្យដឹងថា បន្ទាប់ពី​ពិធី​ប្រកាសបើក​យុទ្ធនាការ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹងធ្វើ​សន្និសីទ​សារព័ត៌មាន នា​ទីស្តីការ​ក្រសួងយុត្តិធម៌ ដើម្បី​បង្ហាញ​អំពី​គោលបំណង និង​វិធានការ​មួយចំនួន នៃ​យុទ្ធនា​ការដោះស្រាយការកកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម