ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់​រងរបួស​ធ្ងន់ ដោយសារ​រថយន្តបុក នៅ​ខណ្ឌ​សែន​សុខ​

205
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ឡិច​ស៊ី​ស NX200t បាន​បើក​កៀរ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​ប្រុស​ម្នាក់​ស្រី​ម្នាក់​ជា​ជនជាតិ​ចិន ហើយ​រថយន្ត​បាន​ជ្រុល​ទៅបុក​ខឿន បណ្ដាល​ឲ្យ​បែក​កង់​​ ហើយ​ព្យាយាម​បើក​រត់​រហូត​ទៅដល់​ស្តុ​ប​ណូគា​ផ្លូវ​២០០៤ ទើប​ប្រជាពលរដ្ឋ​ចាប់បាន កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃ​សុក្រ ទី​១៥ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​បុក​ជាប់​របង​ព្រះ​យេស៊ូ​គ្រិះ តាម​បណ្ដោយ​ផ្លូវ ៥៩៨​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​ជនជាតិ​ចិន​ស្រី​ម្នាក់ ​ប្រុស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក LIFAN ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ​1IC 0552 ជិះ​តាម​បណ្តោយ​ផ្លូវ ៥៩៨ ទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​ល្មម​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមានរថយន្ត ឡិច​ស៊ី​ស​NX200t ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ 2BC 5979 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ប្រុស​ស្រី​ពីរ​នាក់​ទៀត បើក​តាម​បណ្ដោយ​ផ្លូវ ៥៩៨​ទិសដៅ​ពី​ជើង​មក​ត្បូង​ស្រប​ទិស​គ្នា ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏​រេចង្កូត​មក​ស្តាំ​ដៃ​ប៉ះ​ជាមួយនឹង​ម៉ូតូ បណ្ដាល​ឲ្យ​ដួល​រងរបួស​២​នាក់​និងត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​ផងដែរ​។ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​រេ​ចង្កូត​ទៅបុក​ចំ​ខឿន​ចិញ្ចើមផ្លូវ​បណ្ដាលឲ្យ​បែក​កង់ រថយន្ត​មិនបាន​ឈប់​ដោះស្រាយ​នោះទេ ក៏បានព្យាយាម​បើក​រត់​ទាំង​បែក​កង់​រហូតដល់​ចំណុច​ស្តុ​ប​ណូគា តាម​បណ្ដោយ​ផ្លូវ ២០០៤​ទើប​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឲ្យសមត្ថកិច្ច​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​យករថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/hA

ទីតាំងផ្សាយពាណិជ្ជកម្ម