មន្ត្រីប៉ូលិស​សាកសួរ ដេ​ឡេ អា​លី បន្ទាប់ពី​ត្រូវ​ចោរប្លន់​អស់​រាប់ពាន់​ផោន​

233
ចែករម្លែក

មន្ត្រីប៉ូលិស​បានមក​ជួប​កីឡាករ ដេ​ឡេ អា​លី (Dele Alli) ដល់ផ្ទះ ខណៈ​បន្ត​ការ​ស៊ើប​អ​ង្គេ​ត​លើ ករណី​ប្លន់​មកលើ​កីឡាករ​រូបនេះ​។​
​ ​
​កីឡាករ​របស់​ក្លឹប Spurs រូបនេះ​រង​ការ​គំរាម​ដោយ​ជនដៃដល់​ពីររូប​ដែល​ប្រដាប់​ដោយ​កាំបិត និង​បានធ្វើ​សកម្មភាព​នៅផ្ទះ​របស់ អា​លី នៅក្នុង​ទីក្រុង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​
​ ​
​អា​លី កំពុង​លេងបៀរ​ជាមួយ​មិត្តស្រី រូ​ប៊ី ម៊ែ (Ruby Mae) ប្អូន​ចិញ្ចឹម​ឈ្មោះ ហ៊ែ​រី ហ៊ី​ក​ហ្វ​ដ (Harry Hickford) និង​ដៃគូរ​របស់គាត់ នៅពេល​ជនល្មើស​ពីររូប​បាន​សម្រុកចូល​។​
​ ​
​ទាំង អា​លី និង ហ៊ី​ក​ហ្វ​ដ រងរបួស​មុខ បន្ទាប់ពី​រង​ការវាយប្រហារ​ដោយ​ជនដៃដល់​ដែល​បាន​ប្លន់ យក​គ្រឿងអលង្ការ​និង​នាឡិកាដៃ​ដែលមាន​ទឹកប្រាក់​រាប់ពាន់​ផោន​។
​ ​
​គេ​ឃើញ​មន្ត្រីប៉ូលិស​ចាកចេញ​ពី​ភូមិគ្រឹះ​តម្លៃ​២​លាន​ផោន​របស់ អា​លី នេះ​កាលពី​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ត្រឹមតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី អា​លី ទម្លាយ​ព័ត៌មាន​ពី​ឧប្បត្តិ​ហេតុនេះ និង​មុនពេល កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ចាក​ចេញពីផ្ទះ​ជា​លើកដំបូង បន្ទាប់ពី​ឧប្បត្តិ​ហេតុនេះ​។​
​ ​
​អា​លី បាន​និយាយថា “​អរគុណ​ចំពោះ​ការផ្ញើ​សារ​របស់​អ្នក​ទាំងអស់គ្នា​។ វា​គឺជា​បទពិសោធ​ដ៏​រន្ធត់ ប៉ុន្តែ​យើង​គ្មាន​បញ្ហា​អ្វី​ទេ​។ អរគុណ​ចំពោះ​ការគាំទ្រ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ដេ​ឡេ អា​លី (Dele Alli)

ទីតាំងផ្សាយពាណិជ្ជកម្ម