ចូ​សេ ម៉ូ​រី​ញ៉ូ អន្ទះសារ​ចង់​ឲ្យ​បាល់ទាត់​វិលត្រឡប់​មកវិញ​ឆាប់​

243
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បានបញ្ជាក់​ច្បាស់​ថា លោក​អន្ទះសា​ចង់​វិល​ត្រឡប់មក កាន់​វិស័យ​បាល់ទាត់​វិញ ដែល​ការលើកឡើង​នេះ​ប្រហាក់ប្រហែល​នឹង​អ្នកចាត់ការ​ផ្សេងៗ​ទៀត​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ គ្រូបង្វឹក​ក្លឹប Spurs បាន​ចូលរួម​ជាមួយ​អ្នកចាត់ការ​ក្លឹប​ផ្សេងៗ​ទៀត​ដូចជា​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) និង​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ដែល​លើក ឡើង​ថា លោក​អន្ទះសា​ចង់​ឲ្យ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​បន្ត​ឡើងវិញ​។
​ ​
​មាន​ព័ត៌មាន​ពី​ជំនួប​របស់​សមាគម​អ្នកចាត់ការ​ក្លឹប​ក្នុង​លី​កថា លោក ម៉ូ​រី​ញ៉ូ ចង់​វិល​ត្រឡប់មក កាន់​វិស័យ​បាល់ទាត់​វិញ ស្របពេល​គ្រូបង្វឹក​ផ្សេងទៀត​មាន​ភាពស្ទាក់ស្ទើរ​និង​ចង់​រង់ចាំ​សិន​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា “​ប្រសិនបើ​អ្នក​មិន​ចង់​លេង​ស្នាក់​នៅផ្ទះ​ហើយ​ទស្សនា​ការប្រកួត របស់​ក្របខណ្ឌ Bundesliga ទៅ​”​។​
​ ​
​គេ​ជឿថា លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) លោក នី​ហ្គែ​ល ភា​សិន (Nigel Pearson) និង​លោក ក្រា​ហាំ ផត​ធ័​រ (Graham Potter) បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការវិល​ត្រឡប់មកវិញ និង​ការប្រញាប់​ប្រញាល់​វិលត្រឡប់​មកវិញ​។​
​ ​
​បាល់ទាត់​អាល្លឺម៉ង់​គ្រោង​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ចុង​សប្តាហ៍​នេះ​ស្របពេល​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នៅ​បន្ត​ពិភាក្សា​ថា តើ​អាច​វិលត្រឡប់​មកវិញ​នៅ​ខែក្រោយ​នេះ​ឬ​យ៉ាងណា​។​
​ ​
​លោក អែន​សេ​ឡូត​ទី គ្រូបង្វឹក​ក្រុម Everton និង​លោក ក្លប់ អ្នកចាត់ការ​ក្លឹប Liverpool ក៏​ចង់​ចាប់ ផ្តើម​ការប្រកួត​ឡើងវិញ​ដែរ ស្របពេល​លោក រ៉​យ ហាច​សិន (Roy Hodgson) បាន​និយាយថា នៅ​ទីលាន​ហ្វឹកហាត់​មាន​សុវត្ថិភាព​ជាង​ធ្វើដំណើរ​ទៅ Tesco ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)

ទីតាំងផ្សាយពាណិជ្ជកម្ម