ភូមិ​កណ្ដុរ​ព្រៃ​ពិតជា​ស្រស់ស្អាត​មិន​ចាញ់​ភូមិ​មនុស្ស​

247
ចែករម្លែក

តាមរយៈ​រូបភាព​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ បង្ហាញ​ពី​ទិដ្ឋភាព​ភូមិ​កណ្ដុរ​ដែល​សែន​ស្រស់ស្អាត​គួរ ឱ្យ​ចង់​រស់នៅ​មិន​ចាញ់​ភូមិដ្ឋាន​របស់​មនុស្ស​ឡើយ​។ ភូមិ​នេះ​ត្រូវបាន​អ្នក​ថតរូប​សត្វព្រៃ​ម្នាក់​បង្កើត ឡើង​សម្រាប់​កណ្ដុរ​ព្រៃ​ដែល​មកលេង​សួនច្បារ​របស់គាត់​។
​ ​
​លោក សាយ​ម៉ុ​ន ឌែ​ល (Simon Dell) វ័យ ៤៦​ឆ្នាំ​បាន​សាងសង់​ផ្ទះ​តូចៗ​ពី​ឈើ​ដើម្បី​ឱ្យមើល ទៅ​ដូច​ទស្សនីយភាព​ក្នុង​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ​រឿង The Lord of the Rings និង The Hobbit​។
​ ​
​ហើយ​ពេលនេះ​គាត់​បាន​ចងមិត្ត​ជាមួយ​កណ្ដុរ​ឈ្មោល​មួយ​ក្បាល​ឈ្មោះ ច​ច (George) ដែល​តាម រយៈ​រូបភាព​ទាំងនេះ​យើង​អាច​ឃើញ​វា​ដើរ​ចល័ត​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ និង​លេង​យ៉ាង​សប្បាយ​នៅ ក្នុង​សួនច្បារ​។​
​ ​
​បុរស​មកពី​ទីក្រុង​សេ​ហ្វ​ហ្វៀ​ល (Sheffield) ប្រទេស​អង់គ្លេស រូបនេះ​ថែមទាំង​បង្កើត​បង់​អង្គុយ NHS (​ទីភ្នាក់ងារ​ជាតិ​សុខាភិបាល​) ដែល ច​ច កំពុងត​ពិនិត្យមើល​ទៀតផង​។
​ ​
​គាត់​ក៏​ថត​បាន​សកម្មភាព ច​ច ស៊ី​ឈី​ស និង​គ្រាប់​ធញ្ញជាតិ​នៅ​តុ​តូច​ដែលមាន​កៅអី​យ៉ាង​ឡូយ ផងដែរ​។ អញ្ចឹង​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំង អស់​គ្នា​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម