យន្តហោះ Boeing 727 មួយគ្រឿង​ត្រូវគេ​កែច្នៃ​ទៅជា​ផ្ទះ​ប្រណីត​

230
ចែករម្លែក

យន្តហោះ​ធុន Boeing 727 មួយគ្រឿង​ត្រូវបាន​កែច្នៃ​ទៅជា​ផ្ទះ​ដ៏​ប្រណីត និង​ស្រស់ស្អាត​ស្ទើរ មិនគួរ​ឱ្យ​ជឿ ដោយមាន​ទាំង​អាង​ងូតទឹក​ក្ដៅ​ក្នុង​បន្ទប់​ពី​ឡុ​ត (​អ្នក បើក​យន្តហោះ​) មានផ្ទះ​បាយ ដែល​បំពាក់​គ្រឿង​បរិក្ខារ​ពេញលេញ និង​បន្ទប់​គេង​រហូតដល់​ទៅ ៣​។
​ ​
​ផ្ទះ​ដ៏​ពិសេស​នេះ​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី ចូ អែន យូ​សឺ​រី (Jo Ann Ussery) ហើយ​ត្រូវ​បានដាក់ ឈ្មោះថា Little Trump តាម​យន្តហោះ​ឯកជន​ធុន Boeing 727 តម្លៃ ១៦ លាន​ដុល្លារ​របស់ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដូ​ណា​ល់ ត្រាំ​។​
​ ​
​ដោយមាន​ទី​ទាំង​ស្ថិតនៅក្នុង​រដ្ឋ​មី​ស៊ី​ស​ស៊ី​ពី (Mississippi) សហរដ្ឋ​អាម៉េរិក​ក្បាល​យន្តហោះ​នេះ ត្រូវបាន​ដាក់ឱ្យ​លយ​ពីលើ​ទឹក​បឹង ដើម្បីឱ្យ​មើលទៅ​ប្រៀប​ដូច​វា​កំពុង​ហោះ​ឡើង​។
​ ​
​ទោះជា​យ៉ាងណា យន្តហោះ​នេះ​មិនត្រូវ​កែប្រែ​ទាំងស្រុង​ទេ​ដោយ​បង្គន់​សម្រាប់​បុគ្គលិក​បម្រើ កា​រលើ​យន្តហោះ និង​ឃ្លុប​ដាក់​អីវ៉ាន់​ពីលើ​ក្បាល​រក្សា​ទុកឱ្យ​ដូច​សភាព​នៅ​ដដែល​។
​ ​
​អ្នកស្រី​ជា​ម្ចាស់ផ្ទះ​បាន​ប្រាប់​កម្មវិធី Today របស់​ស្ថានីយទូរទស្សន៍​មួយ​ថា “​ផ្ទះ​នេះ​ពិតជា​ផ្ដល់​ផា សុកភាព​ណាស់ ស្រស់ស្អាត បំពាក់​អ៊ី​ស៊ូ​ឡង់​បាន​យ៉ាង​ល្អ ហើយ​ងាយស្រួល​និយាយ​រួម​គឺ​គ្មាន អ្វី​ទាស់​ទាល់តែសោះ​”​។​
​ ​
​សូមបញ្ជាក់ថា មុនពេល​ក្លាយជា​ផ្ទះ​កែច្នៃ​ដ៏​ប្រណីត​បែបនេះ វា​ជា​យន្តហោះ​ធុន Boeing 727 ដំបូងបង្អស់​ប្រចាំ​ក្រុមហ៊ុន​អាកាសចរណ៍ Continental Airlines ហើយ​បាន​បម្រើសេវា​ដឹក​អ្នក ដំណើរ​ពី​ខែឧសភា ឆ្នាំ​១៩៦៨ រហូតដល់​ខែកញ្ញា ឆ្នាំ​១៩៩៣ មុនពេល​ត្រូវគេ​ម៉ាស៊ីន​ចេញ អស់​ក្នុង​ឆ្នាំ​១៩៩៤៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម