មន្ត្រី​កីឡា​៖ កម្ពុជា ត្រូវការ​មាន​ទូរទស្សន៍​ឯកទេស​កីឡា​១ សម្រាប់​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ ស៊ី​ហ្គេម ២០២៣

287
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានអោយដឹងថា ទូរទស្សន៍​កីឡា​កម្ពុជា CSTV (Cambodia Sports Television) ក្រោម​ការគ្រប់គ្រង របស់​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) នឹងត្រូវ​បើក​ឲ្យ​ដំណើរការ នាពេលខាងមុខ ដោយ​ចក្ខុវិស័យ នៃ​ថ្នាក់ដឹកនាំ ទូរទស្សន៍​កីឡា​កម្ពុជា​នេះ មាន​ជំហរ​ដ៏​សំខាន់​ពីរ ទី​១ គឺ​ដើម្បី​រៀបចំ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ កម្ពុជា ត្រូវការ​មាន​ទូរទស្សន៍ ឯកទេស ១ និង​ទី​២ គឺជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​កីឡា​។​

​លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា «​ក្រោម​ការដឹកនាំ និង​ចក្ខុវិស័យ របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេស ចរណ៍ និង​ជា​ប្រធាន NOCC នៅក្នុង​ដំណាក់កាល នៃ​ការរៀបចំ​ការប្រកួត ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ យើង​ត្រូវការ​ទូរទស្សន៍ ឯកទេស​មួយ​។

ទូរទស្សន៍​ឯកទេស​ហ្នឹង គឺ​យើង​បណ្តុះបណ្តាល និង​រៀបចំ ក្នុង​កម្រិត​ឯកទេស​កីឡា ដែល​មានន័យថា ទាំង​របៀប​ថត ការចាប់​មុំ​ថត ឧបករណ៍​ថត ត្រូវមានលក្ខណៈពិ សេស សម្រាប់​វិស័យ​កីឡា ដោយ​ធ្វើយ៉ាងណា ឲ្យ​ទូរទស្សន៍​នេះ ជា​ទូរទស្សន៍​ឯក ទេស​។ ទូរទស្សន៍​កីឡា​កម្ពុជា​នេះ ក៏​ជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ (Broad casting Center) ពី​ការត្រៀម​ស៊ី​ហ្គេម នាពេល​បច្ចុប្បន្ន រហូតដល់​ព្រឹត្តិការណ៍ ស៊ី​ហ្គេម ២០២៣ តែម្តង​។​

​នៅ​ចុងឆ្នាំ​២០២០ ទូរទស្សន៍​នេះ នឹង​អាច​ដំណើរការ​ផ្សព្វផ្សាយ ជា​លក្ខណៈ​អន​ឡាញ ជា​បណ្តើរៗ​សិន​។ ដូច្នេះ​ការរៀបចំ​ទាំងនេះ គឺ​ផ្តោត​សំខាន់ លើ​កម្រិត​ឯកទេស​កីឡា​តែម្តង ដោយ​ទទួលបាន ការបណ្តុះបណ្តាល ពី​ក្រុមហ៊ុន មកពី​សាធារណរដ្ឋ​កូរ៉េ​»​។​

​លោក​អគ្គលេខាធិការ​បញ្ជា​ក់ថា យើង​កំពុងធ្វើការ​ងារ​នេះ ដើម្បី​ជំរុញ​ឲ្យ​អ្វីៗ ក្លាយទៅ ជា​ទូរទស្សន៍ ជំនាញ​អាជីព​វិជ្ជាជីវៈ នៅក្នុង​ផ្នែក​នីមួយៗ ដូច្នេះ​ខាង​កីឡា ក៏មាន​វិជ្ជាជីវៈ​កីឡា​ដូចគ្នា ដើម្បី​គោរព​បាន នូវ​ស្តង់ដារ​មួយ នៅពេល​ស៊ី​ហ្គេម ហើយ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​ត្រូវមាន​ស្តង់ដារ​ស៊ី​ហ្គេម​ដែរ ដោយ​មិនមែន ចេះតែធ្វើ​ទៅបាន ដោយ​គ្មាន​អាជីព​ពិតប្រាកដ ឬ​គ្មាន​ស្តង់ដារ​នោះឡើយ​។ ការ​មិនមាន​ស្តង់ដារ គឺ​ធ្វើ​ឲ្យ​ការ ផលិត​នៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា​នោះ មិនអាច​ត្រូវបាន​ទទួលស្គាល់ ជា​លក្ខណៈ​អន្តរ ជាតិ នោះឡើយ​។

ទូរទស្សន៍​កីឡា​ថ្មី​មួយ​នេះ នឹងត្រូវ​ផ្សាយ​តាម​ប្រព័ន្ធ ឌីជីថល កម្រិត​គុណភាព រូបភាព​ច្បាស់​ល្អ HD (High Definition) ដែល​អាស៊ាន​តម្រូវ​ឲ្យ​យើង​ប្រើប្រាស់ ស្តង់ដារ​មួយ​នេះ​។ ខាង​ជំនាញការ សាធារណរដ្ឋ​កូរ៉េ ដែលជា​អ្នកជំនាញ ទូរទស្សន៍​កីឡា នៅ​កូរ៉េ នឹង​មកជួយ​យើង ជាមុនសិន ក្នុងនោះ​ក៏មាន​ខ្មែរ​យើង ៥០ % ដែរ ហើយ​អ្នកជំនាញ​កូរ៉េ នឹង​បណ្តុះបណ្តាល​មន្ត្រី បុគ្គលិក អ្នកជំនាញ​បច្ចេកទេស ជូន​ដល់​ខ្មែរ​យើង បន្ទាប់មក គឺ​ខ្មែរ​យើង​បន្ត​ធ្វើការ ដោយ​ខ្លួនឯង​៕​v

លោក វ៉ា​ត់ ចំរើន

ទីតាំងផ្សាយពាណិជ្ជកម្ម