កាន់តែងាយស្រួល គ្រាន់តែ ស្គែន QRកូដ អាចទូទាត់ប្រាក់ បានទាំង ប្រាក់រៀលនិងដុល្លារ

209
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ វិទ្យាសាស្ត្រកាន់តែរីកចម្រើន បច្ចេកវិទ្យាកាន់តែទំនើប និង យុគឌីជីថល កាន់តែសម្បូរបែប ជាហេតុធ្វើឱ្យសង្គម និងការរស់នៅប្រចាំ ថ្ងៃកាន់តែ មានលក្ខណៈងាយស្រួល។

ដើម្បីបន្ថែមភាពងាយស្រួល និងផ្តល់បទពិសោធន៍ឌីជីថលថ្មីដល់អតិថិជន ធនាគារ ជីប ម៉ុង បានបន្ថែម គណនីឌីជីថលថ្មី ដែលហៅថាគណនីKabob ក្នុងកម្មវិធីទូរស័ព្ទ Bank! Bank! ដែលប្រៀប ដូចជាកាបូបលុយ ឌីជីថល​សម្រាប់​ទូទាត់ចំណាយចំបាច់ ផ្សេងៗប្រចាំថ្ងៃបានយ៉ាងរហ័ស។

អតិថិជនអាចប្រើប្រាស់គណនីKabobដើម្បីទូទាត់ប្រាក់ទៅកាន់ដៃគូ អាជីវកម្ម ជាង ៤០០​ទីតាំង ដែលមានដូចជានៅតាមភោជនីដ្ឋាន ហាងកាហ្វេ បូករួមនៅ​មណ្ឌល​ផ្សារ ទំនើបជីប ម៉ុង ណូរ៉ូម៉លអគារពាណិជ្ជកម្មបាក់ទូក​សេនធ័រ និងគ្រប់ផ្សារទំនើបរបស់​ ជីប ម៉ុងនានា​ ដោយគ្រាន់តែស្គែនតាមQRកូដ។

មុខងារផ្សេងទៀតរបស់គណនីKabobក៏អនុញ្ញាតឱ្យអតិថិជនអាចផ្ញើលុយ ដក ឫដាក់ លុយ​ រវាងគណនីkabob និងគណនីធនាគារ ជីប ម៉ុងរបស់លោកអ្នក បញ្ចូល​កាត​ទូរស័ព្ទ ឬទូរទាត់ថ្លៃវិកយបត្រផ្សេងៗ។អតិថិជនអាចដាក់តម្កល់ប្រាក់បាន រហូត ដល់ ១ពាន់ ដុល្លាក្នុងកាបូបរបស់លោកអ្នក។សម្រាប់អតិថិជនដែលមានគណនី ជីប ម៉ុង និងមាន​កម្មវិធីទូរស័ព្ទ  Bank!Bank! ស្រាប់ លោកអ្នកគ្រាន់តែធ្វើបច្ចុប្បន្នភាព ក៏អាច​ទទួលបានគណនីKabobនេះ។

សម្រាប់អតិថិជនដែលមិនទាន់មានគណនីជាមួយធនាគារជីប ម៉ុង អាចបង្កើ​ត​គណនី​Kabob នេះបានយ៉ាងងាយស្រួល​ដោយគ្រាន់តែទាញយក​កម្មវិធីទូរស័ព្ទ Bank!Ban​k! ពីPlay Store ឫ  App Store ដោយឥតគិតថ្លៃ រួចចុះ​ឈ្មោះ​ជា​ការស្រេច។ បើសិន​ជាអតិថិជនមិនទាន់មានគណនីជាមួយធនាគារ ជីប ម៉ុង លោកអ្នកអាច​ដាក់​ប្រាក់​ចូល​ទៅក្នុងគណនីKabob ​បាន​នៅ​គ្រប់ទីតាំងធនាគារ ជីប ម៉ុង និងភ្នាក់ងារ​ធនាគារ ជីប ម៉ុងទាំងអស់ឬផ្ទេរប្រាក់ពីគណនីធនាគារជីប ម៉ុងរបស់លោកអ្នកចូលទៅក្នុង​គណ​នី​Kaobរបស់លោកអ្នក។នៅពេលដែលលោកអ្នកចុះ​ឈ្មោះប្រើ​គណនី​Kabob លោក​អ្នក​នឹងទទួលបានប្រភេទរូបិយបណ្ណពីររួចស្រាប់គឺប្រភេទ​ប្រាក់រៀល​និងប្រភេទប្រាក់​ដុល្លា​រ​​នៅក្នុងគណនីKabobរបស់លោកអ្នក៕

ទីតាំងផ្សាយពាណិជ្ជកម្ម