អឺរ៉ុប​ធ្វើ​ការជំទាស់ ខណៈ​ដែល​សហរដ្ឋ​អាម៉េរិក​និង​ចិន​តតាំង​គ្នា​អំពី​ជំងឺ​ឆ្លងកូវី​១៩​នៅ​អង្គការ​សហប្រជាជាតិ​

247
ចែករម្លែក

​ការ​ប៉ះទង្គិច​គ្នា​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក​អំពី​ជំងឺ​ឆ្លងកូវី​ដ​១៩​បាន​បណ្តាលឱ្យ​មាន​ជម្លោះ​ប្រេះឆា​រវាង​ប្រទេស​អឺរ៉ុប​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជុំវិញ​ការអំពាវនាវ​ឱ្យ​បញ្ឈប់​​បទ​ឈប់​បាញ់​នៅ​តំបន់​ជម្លោះ​មួយចំនួន​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវី​ដ​១៩​នេះ​។​

​អស់​រយៈពេល​២​ខែ​មកនេះ បារាំង​បាន​ព្យាយាម​ជំរុញ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឱ្យ​មាន​ការស្រុះស្រួល​លើ​សេចក្តីសម្រេច​មួយ​ដែល​នឹង​ជំរុញ​ឱ្យ​បញ្ឈប់​ការប្រយុទ្ធ​នៅ​ប្រទេស​​មួយចំនួន​ដូចជា​អា​ហ្វ​ហ្គានី​ស្ថាននិង​យេ​ម៉ែន ជា​ដើម​នៅ​ពេល​ពួកគេ​កំពុង​តស៊ូ​ដើម្បី​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ប្រទេស​បារាំង​និង​ទុយ​នី​ស៊ី​បានរួម​គ្នា​រៀបចំ​ធ្វើ​ពង្រាង​សេចក្តីសម្រេច​នេះ​។​ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ​ប្រទេស​អាល្លឺម៉ង់​និង​អេ​ស្តូ​នី​បាន​សម្រេចចិត្តចូល​រួមជាមួយ​នឹង​សេចក្តីសម្រេច​នេះ ដែល​កាលពី​ពេល​​មុន​នោះ ពួកគេ​មិន​បាន​ស្រុះស្រួល​ជាមួយនឹង​ប្រទេស​បារាំង​ទេ​។​

​នៅ​ថ្ងៃ​ដដែល​នោះ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ៃ​ផ​ម​ផេវ បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អេ​ស្តូ​នី ថា ពួកគេ​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​នៅ​ក្រុមប្រឹក្សា​​សន្តិសុខ​។​

​អ្នកការទូត​ម្នាក់​ដែល​និយាយ​មិន​ចេញ​ឈ្មោះ បាន​និយាយថា “​អ្នក​រាល់គ្នា​ដឹងថា​អ្នកណា​នៅ​ពីក្រោយ​សេចក្តីព្រាង​ថ្មី​នេះ​” ។​

​លោក​រី​ឆាត ហ្គោ​វ៉ាន មក​ពី​អង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ​International Crisis Group​បា​និយាយថា ប្រទេស​អេ​ស្តូ​នីនិ​ង​អាល្លឺម៉ង់​កំពុង​ព្យាយាម​ដោះស្រាយ​សម្អាត​បញ្ហា​ញ៉េរ​ញ៉ៃ ដែល​សហរដ្ឋ​​អាម៉េរិក​បាន​បង្កើត ។​

​ចំណុច​នៃ​ជម្លោះ​គឺ​ចំណាត់ការ​ខ្លាំងៗ​របស់​លោក​ដូណាល់​ត្រាំ​ប្រឆាំង​ទៅ​នឹង​អង្គការ​សុខភាព​ពិភពលោក ដោយ​លោក​បាន​សម្រេចចិត្ត​កាត់​បន្ថយ​រាល់​ថវិកា​របស់​សហរដ្ឋអាម៉េរិក​ទៅ​លើ​អង្គការ​នេះ​។​

​លោក ដូ​ណា​ល់ ត្រាំ​បាន​ចោទប្រកាន់​អង្គការ​សុខភាព​ពិភពលោក​ថា​បាន​ឆ្លើយតប​យឺត​យ៉ាង​ពេក​ចំពោះ​ជំងឺ​នេះ ដែល​រហូត​មកដល់ពេលនេះ បាន​សម្លាប់​មនុស្ស​ជាង ៣០០.០០០​នាក់​នៅ​ទូទាំង​ពិភព​​លោក​ហើយ​បាន​ចោទប្រកាន់​អង្គការ​នេះ​ថា​បាន​ទទួលយក​ការធានា​ពី​ដំបូងៗ​របស់​ចិន ទាំង​បិទ​ភ្នែក​អំពី​វីរុស​នេះ ដែល​ត្រូវបាន​រកឃើញ​ពី​ដំបូង​ឡើយ​នៅ​ទីក្រុង​វូ​ហាន​របស់ខ្លួន​(​ចិន​)​។​

​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បដិសេធថា​មិនបាន​ធ្វើ​ខុស ដូច​អ្នក​ដទៃ​ចោទប្រកាន់​ទៀត​នោះ​ទេ ហើយ​បាន​ចោទប្រកាន់​លោក​ដូណាល់​ត្រាំថា​បាន​ព្យាយាម​បង្វែរ​ការយក​ចិត្ត​ទុកដាក់​ពី​ការ​ដោះ​​ស្រាយ​ជំងឺ​ឆ្លងកូវី​ដ​១៩​ដ៏​អន់​នៅ​សហរដ្ឋ​អាម៉េរិក ដែល​នាំ​អោយ​អាម៉េរិ​មមាន​អ្នកឆ្លង​និង​ស្លាប់​ច្រើន​ជាង​គេ​នៅលើ​លោក​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ការ​ប៉ះទង្គិច​គ្នា​រវាង​ចិន​និង​សហរដ្ឋ​អាម៉េរិក​អំពី​ជំងឺ​ឆ្លងកូវី​ដ​១៩ ធ្វើឱ្យ​មាន​ជម្លោះ​វា​ង​ប្រទេស​អឺរ៉ុប​នៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម