​រថយន្ត​បើក​បុក​ម៉ូតូ​រ៉ឺម៉ក​លក់​ទឹកអំពៅ​ប្តី​ស្លាប់​ប្រពន្ធ​រងរបួស​

319
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​រ៉ឺម៉ក​លក់​ទឹកអំពៅ​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្​អ្នកបើកបរ​ម៉ូតូ​ស្លាប់​និង​អ្នករួមដំណើរ​រងរបួស​។​

​លោក​វរសេនីយ៍​រិ​ទ្ធ​សូ​ណា​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​បានឱ្យដឹងថា​ករណីនេះ​កើតឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦២​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១២​និង​១១៣​បេង​កោង​ស្ថិតនៅ​ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AX.៩៤៩២​ខូចខាត​ធ្ងន់​ផ្នែក​ខាងមុខ​អ្នកបើកបរ​រត់គេចខ្លួន​បាត់។

ជនរងគ្រោះដែលស្លាប់​នៅ​កន្លែងកើតហេតុឈ្មោះ​ហង្ស​ស៊ា​ង​ហាក់​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ចម្ការ​ស្រ​ម៉ូ​វ​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​។​បើកបរ​ម៉ូតូ​ម៉ាក​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​តាកែវ​១D.៣០៣២​សណ្តោង​រ៉ឺម៉ក​លក់​ទឹកអំពៅ​​។​អ្នករួមដំណើរ​ឈ្មោះ​ស៊ឹម​សៀ​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​រងរបួស​ត្រូវជា​ប្រពន្ធ​សាកសព​។


​សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​បងប្អូន​រងគ្រោះ​និង​អ្នករបួស​បញ្ជូនទៅ​មន្ទី​ពេទ្យ​ព្រមទាំង​ប្រមូល​វត្ថុតាង​ដែល​ពាក់ព័ន្ធ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បែងមានជ័យ​ដើម្បី​ចំណាត់ការ​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម