អ្នកជំងឺ​កូវី​ដ​១៩ អាយុ​១០៤​ឆ្នាំ នៅ​កូរ៉េ​ខាងត្បូង ជាសះស្បើយ​ពី​ជំងឺឆ្លង​នេះ​

200
ចែករម្លែក

​នៅ​កូរ៉េ​ខាងត្បូង អ្នកជំងឺ​កូវី​ដ​១៩ អាយុ​១០៤​ឆ្នាំ​ម្នាក់ ត្រូវបាន​អនុញ្ញត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យប​ន្ទា​ប់​ពី​ជាសះស្បើយ​ពី​ជំងឺឆ្លង​នេះ ។

​ស្ត្រី​អ្នកជំងឺ​កូវី​ដ​១៩ ឈ្មោះ ឆ​យ សាង​ប៊ូ​ន អាយុ​១០៤​ឆ្នាំនេះ បាន​ចេញ​ពី​មន្ទីរពេទ្រ​ក្រុង​ប៉ូហាំង នៅ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ កាលពី​ថ្ងៃ​សុក្រ​ទី​១៥​ខែ​ឧសភា​គឺជា​ថ្ងៃ​ដែល​ចំនួន​មនុស្ស​សម្រាក​​ព្យាបាល​ជំងឺ​កូវី​ដ​១៩ នៅ​ប្រទេស​នេះ បាន​ធ្លាក់​មក​នៅ​ជិត​១.០០០​នាក់​ជា​លើកដំបូង ក្នុង​រយៈពេល​ជាង​២​ខែ​មកនេះ​។​

​លោកយាយ បាន​ចេញ​ពី​មន្ទីរពេទ្យ បន្ទាប់ពី​បាន​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​១៩​អស់​រយៈពេល​៦៧​ថ្ងៃ​។​

​ស្ត្រី​ចំណាស់​នេះ បាន​ក្លាយជា​អ្នកជំងឺ​ទី​២៩១​ដែល​បាន​ជាសះស្បើយ​និង​បាន​ចេញពី​មន្ទីរពេទ្យ​ក្រុង​ប៉ូ​ហាំង នេះ ។ មាន​អ្នកជំងឺ​៣១​នាក់​ផ្សេង​ទៀត​កំពុង​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​នេះ​។​

​កូរ៉េខាងត្បូង​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​២៧​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​ខែ​ឧសភា​ដែល​នាំ​ឱ្យ​ចំនួន​ករណី​ឆ្លង​វីរុស​នៅ​ប្រទេស​នេះ កើនឡើង​ដល់​១១.០០០​នាក់​ដោយ​មាន​អ្នកស្លាប់​​ដោយសារ​វីរុស​នេះ​ចំនួន​២៦០​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកជំងឺ​កូវី​ដ​១៩ អាយុ​១០៤​ឆ្នាំនេះ ត្រូវបាន​អនុញ្ញត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យប​ន្ទា​ប់​ពី​ជាសះស្បើយ​ពី​ជំងឺ​នេះ កាលពី​ថ្ងៃ​សុក្រ​ទី​១៥​ខែ​ឧសភា​

ទីតាំងផ្សាយពាណិជ្ជកម្ម