​ខ្យល់មូស្សុង​និរតី​បាន​បង្កើន​ឥទ្ធិពល​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​មក​ច្រើន​

277
ចែករម្លែក

​ដោយៈ​ប​.​ខុន​/​ភ្នំពេញ​៖​ព្យុះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​ព្យុះ​នៅក្នុង​សមុទ្រ​ឥណ្ឌា​ដែលមាន​ដំណើរ​ទៅ​ទិស​ខាងជើង​ដូចគ្នា​បានធ្វើឱ្យ​ខ្យល់មូស្សុង​និរតី​បង្កើន​ឥទ្ធិពល​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​នាំមក​ជាមួយ​នូវ​បរិមាណ​ភ្លៀង​ធ្លាក់​រាយប៉ាយ​កាន់តែ​ច្រើនជាង​មុន​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០២០​ថា​ព្យុះ​ទី​១​ឈ្មោះ​វ៉ុ​ង​ហ្វុ​ង​បាន​ដើរ​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​នៅត្រឹម​កម្រិត​Ts ។​បន្ទាប់ពី​វា​ឡើងដល់​កម្រិត​sTS​ពេល​ដើរកាត់​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន មុននឹង​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង​បន្តទៅរ​កកោះ​តៃវ៉ាន់​និង​ជប៉ុន​នៅ​ថ្ងៃ​បន្ទាប់​នេះ​។​

​ព្រម​ពេល​ព្យុះ​នេះ​ធ្វើដំណើរ​ទៅ​ទិស​ខាងជើង​លោក​ចាន់​យុ​ត្ថា​និយាយថា​នៅក្នុង​សមុទ្រ​ឥណ្ឌា​មាន​ព្យុះ​ស៊ីក្លូន​មួយ​បានកើត​ឡើង​និង​ដើរទៅ​ទិស​ខាងជើង​រក​ប្រទេស​ភូមា​ធ្វើឱ្យ​ខ្យល់មូស្សុង​និរតី​បង្កើន​ឥទ្ធិពល មកលើ​ប្រទេស​កម្ពុជា​ដោយ​នាំមក​ជាមួយ​នូវ​ភ្លៀង​ធ្លា​ក់រាយ ប៉ាយ​កាន់តែច្រើន​ថែមទៀត​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០២០​បាន​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៩​ខែឧសភា​ថា​ជ្រលង​សម្ពាធ​ទាប​បង្កើន​ឥទ្ធិពល​មកលើ​ភាគ​ពាយព្យ​និង​ភាគ​ខាងជើង​របស់​កម្ពុជា​។​ចាប់ពី​អំឡុង​ថ្ងៃទី​១៥​ខែឧសភា​ទៅ​របប​ខ្យល់មូស្សុង​និរតី​បក់​មក លើ​ប្រទេស​កម្ពុជា​ជាមួយនិង​ការចាប់ផ្តើម​មកដល់​នូវ​រដូវវស្សា​។​

​ក្នុង​សេចក្តីជូនដំណឹង​សរស​រថា​ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥​ទៅ​២៨​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៦​ទៅ​៣៩​អង្សា​សេ​។​បណ្តា​ខេត្ត​នៅ​ជូរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥​ទៅ​២៧​អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤​ទៅ​៣៨​អង្សា​សេ​និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥​ទៅ​២៨​អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣ ទៅ​៣៦​អង្សា សេ​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​សរសរ​ទៀតថា​ចាប់ពី​ថ្ងៃទី​១៣​ទៅ​១៥​ខែឧសភា​បណ្តា​ខេត្ត​នៅ​ភាគ​ពាយព្យ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​។​ឯ​ផ្នែក​ដទៃទៀត​អាចមាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម​។​ចាប់ពី​ថ្ងៃទី​១៥​ដល់​១៩​ខែឧសភា​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​សម្រាប់​បណ្តា​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ខ្ពង់រាប​ភាគ​ឦសាន​និង​តំបន់​មាត់សមុទ្រ​។​

បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​កើតមាន​ពិ​នៅ​បណ្តា​ខេត្ត​តំបន់ វាលទំនាប​ដូចជា​ខេត្តបន្ទាយមានជ័យ​ប៉ៃលិន​ពោធិសាត់​បាត់ដំបង​សៀមរាប ឧ​ត្ត​រ​មានជ័យ​និង​ខេត្តព្រះវិហារ​នៅ​អំឡុង​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី​១៦​ខែឧសភា​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​៕S/
​ ​

មេឃ​កំពុង​ភ្លៀង​ដោយសារ​មូសុង​និរតី​បង្កើន​ឥទ្ធិពល​

ទីតាំងផ្សាយពាណិជ្ជកម្ម