ម៉ូតូ​បុក​ជាមួយ​រថយន្ត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់

186
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ប្រុស​១​ស្រី​២​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត ជន​ជាតិចិន​កំពង់បើក​ឆ្លងផ្លូវ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២០
​ត្រង់ចំណុច​មុខ​មី​ហឹរ​៧​យ៉ាង ទាល់​មុខ​ដង​អង្គ​ល តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុងភូមិ​ព្រៃទារ​១ សង្កាត់ ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ទាំង ៣​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​

​តាម​សម្ដី​រៀបរាប់​របស់​នារី​រង​គ្រោះ​ដែល​រងរបួស​ស្រាល បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​ពួកគាត់​ទាំងបី​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1N 6852 ជិះ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​រថយន្ត​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2O.6184​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​២​នាក់ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​លិច​មក​កើត​បាន​បត់​ឆ្វេង​ដៃ​យ៉ាង​លឿន ធ្វើ​ឲ្យ​គាត់​គេច​មិនទាន់​ត្រូវ​បុក​ចំ​ទ្វារ​ខាងមុខ​រថយន្ត​ចំហៀង​ខាងស្ដាំ​បណ្ដាល​ឲ្យ​ក្រ​ពិត​ទ្វារ​រថយន្ត​អស់​១ នឹង​ដួល​ម៉ូតូ​រងរបួស​ធ្ងន់​ពីរ​នាក់​ប្ដី​ប្រពន្ធ​និង​រូបគាត់​រងរបួស​ស្រាល ភ្លាមៗ​ក៏មាន រថយន្ត​ពេទ្យ​មក​ដឹក​យកទៅ​សង្គ្រោះ​ផងដែរ ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ខ្ទិច​មើល​លែង​យល់​។​រថយន្ត​បាន ព្យាយាម​បើក​រត់​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល នៅ​ទី​នោះបាន​ជួយ​ឃាត់​រថយន្ត​ជាប់​ហើយក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​ចុះមក​កន្លែងកើតហេតុ​ដើម្បី​ជួយ​អន្តរា​គម​ន៏​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះ​មកដល់​វាស់វែង និង​ឲ្យ​ភាគី​ទាំងសង្ខាង​សម្របសម្រួល​គ្នា​ខាង​ភាគី​ជនជាតិ​ចិន ដែល​ជិះ​រថយន្ត​ស្តា​រិច​នឹង​បាន​ព្រម​សង​សំណង​ទៅ​ឲ្យ​ខាង​ភាគី​រងគ្រោះ​រងរបួស​ជិះ​ម៉ូតូ​ចំនួន 2200 ដុល្លា​សហរដ្ឋអាមេរិក​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម