សល ច័ន្ទ​ដាលីន ហ៊ាន​ថត​សិច​ស៊ី ជា​នាង​ពស់ ជាមួយ​តួ​ប្រុស

393
ចែករម្លែក

ភ្នំពេញ​៖​កញ្ញា សល ច័ន្ទ​ដាលីន បានបង្ហាញ​សកម្មភាព​ថ្មី​របស់​នាង ដោយ​លើក​នេះ នាង ហ៊ាន​ថត​សិច​ស៊ី ជា​នាង​ពស់ ជាមួយ​តួ​ប្រុស​ម្នាក់ បង្ហោះ​ពេញ​លើ​ហ្វេ​ស​ប៊ុ​ក នាំឱ្យ​ប្លែក​ភ្នែក និង​មានការ​គាំទ្រ​ពី​សំណាក់​មិត្ត​សិល្បៈ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

​លើក​នេះ នាង​បង្ហាញ​រូបថត​ជានា​ង​ពស់ ដោយ​តុបតែង​មុខ​បិទ​ស្រកា និង ពស់​ជ័រ​នោះ សល ច័ន្ទ​ដាលីន ដោយ​ហ៊ាន​ថត​ជាមួយ​តួ​ប្រុស យ៉ាង​សិច​ស៊ី ហើយ​ទទួលបាន​ការ សរសើរ​។ រូបថត ចំនួន​បួន​សន្លឹក​របស់​នាង ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​។ តារា​ម៉ូ​ឌែ​ល រូបនេះ បាន​ប្រាប់​រស្មី​កម្ពុជា​ថា សម្រាប់​ការតុបតែង​ខ្លួន ថតរូប​បែប​នាង​ពស់ សង្ឃឹមថា មហាជន មើលឃើញ​ប្លែក​ភ្នែក និង​ពេញចិត្ត ចំពោះ​ស្នាដៃ​របស់​នាង​។ ជាមួយគ្នា​នោះ​នាង​ក៏​សូមឱ្យ មហាជន បន្ត​គាំទ្រ និង​លើកទឹកចិត្ត​នាង​ផងដែរ​។

​សូមបញ្ជាក់ថា កញ្ញា សល ច័ន្ទ​ដាលីន ពិតជា​គួរឱ្យ​សរសើរ ដែលមាន​ទេពកោសល្យ ជាតា​រា ម៉ូ​ដែល ក្លាហាន​ហ៊ាន​បញ្ចេញ​សមត្ថភាព និង ដងខ្លួន​ដ៏​សិច​ស៊ី បង្ហាញ​ទៅកាន់​មហាជន និង​ពិភព លោក​។ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ នាង​បាន​លេង​កាយវិការ​បញ្ចេញ​ភាព សិច​ស៊ី ស្ថិតក្នុង​ឈុត​ប៊ី​គី​នី ស្បែក​ខ្លា ត្រូវបាន​មហាជន និង​ជាពិសេស​ប្រុសៗ​នាំគ្នា​លាន់មាត់​សរសើរ នាង មាន​រូប​ស្លី​ម​ស្អាត ហើយ​អ្វីដែល​សរសើរ​ខ្លាំង​នោះ គឺ​ត្រគាក​របស់​នាង ពេញរូបពេញរាង សមជា​តារា​ម៉ូ​ដែល​។ ប្រុសៗ​ដែល​បានឃើញ​នាង ស្លៀក​ប៊ី​គី​នី បាននាំគ្នា​លាន់មាត់​ប្រើ​ភាសា​ថា “GOAL”​។​

សូម​រំលឹក​ផងដែរ​ថា កញ្ញា សល ច័ន្ទ​ដាលីន មាន​អាយុ ២៣ ឆ្នាំ​, កម្ពស់ ១,៦៧ សង់ទីម៉ែត្រ មកពី​ខេត្ត​ត្បួ​ង​ឃ្មុំ ធ្លាប់​ចូលរួម​ប្រឡង​កម្មវិធី Miss Universe Cambodia ឆ្នាំ​២០១៩ ប៉ុន្តែ​នាង​មិន ទទួលបាន​ជ័យលាភី​ឡើយ ក្នុងការ​ដណ្តើម​មកុដ​មួយ​នេះ ប៉ុន្តែ​នាង​នៅតែ​ឈរជើង​ក្នុង​វិស័យ បង្ហាញ​ម៉ូត មិន​បោះបង់​ឡើយ​។ ជាមួយគ្នានេះ ពិតជា​ធ្វើឱ្យ​ទស្សនិកជន​ប្លែក​ភ្នែក និង​ស្ទើរតែ មិន​ជឿថា រូបថត​សិច​ស៊ី​ប៉ុស្តិ៍​នេះ គឺជា​នាង ហើយ​នាង​ហ៊ាន​ថត​សិច​ស៊ី​បែបនេះ ធ្វើឱ្យ​មានការ គាំទ្រ​ពី​សំណាក់​មិត្ត​សិល្បៈ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕ ដោយ​៖ បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម