អាម៉េរិក​នឹង​ចាញ់​ចិន បើ​ផ្ទុះ​សង្គ្រាម​នៅ​ប៉ាស៊ីហ្វិក ហើយ​មិន​អាច​ការពារ​តៃវ៉ាន់​ថែមទៀត​

424
ចែករម្លែក

​ប្រភព​ពី​មន្ទីរ​បញ្ច​កោណ​ព្រមាន​ថា អាម៉េរិក​នឹង​ចាញ់​សង្គ្រាម​ជាមួយ​ចិន​និង​មិន​អាច​ការពា​រកោះ​តៃវ៉ាន់​ពី​ការឈ្លានពាន​ណាមួយ ហើយ​ក៏​បារម្ភ​ថា​កោះ​ហ្កាំ​ដែល​ជាមូ​លដ្ឋា​ន​យោធា​អាម៉េរិក​នៅ​សមុទ្រ​​ប៉ាស៊ីហ្វិក ក៏​ប្រឈម​ហានិភ័យ​ដែរ​។​

​ប្រភព​ដដែល​បាន​និយាយថា សមយុទ្ធ​«​បើកភ្នែក​» របស់​ក្រសួង​ការពារជាតិ​អាម៉េរិក​(​មន្ទីរ​បញ្ច​កោណ​)​បានបង្ហាញ​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ការ​ដែល​កងកម្លាំង​អាម៉េរិក​ងាយ​នឹងរង​ការ​​គំរាម​ពី​ចិន​និង​ថា​ការវាយប្រហារ​ណាមួយ​នឹង​នាំ​ដល់​ការខាតបង់​ធំដុំ​ខាង​អាម៉េរិក​។​

​ការព្រមាន​នេះ​កើតឡើង​ចំពេល​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​នឹង​គ្នា បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ​​ បាន​វាយប្រហារ​រិះគន់​លើ​ការដោះស្រាយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​អំពី​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​អះអាង​ម្តង​ហើយ​ម្តង​ទៀយ​ថា ចិន​បិទបាំង​វិសាលភាព​នៃ​វិបត្តិ​សុខភាព​នេះ​និង​វីរុស​ឆ្លង​នេះ​មាន​ប្រភព​ចេញពី​កន្លែង​ពិសោធន៍​ចិន​មួយ​។​

​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក USS Ronald Reagan​បង្ហាញ​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​ប្រភព​ការពារជាតិ​អាម៉េរិក​បាន​ប្រាប់​សារព័ត៌មាន The Times​ថា ព្រាង​សមយុទ្ធ​មួយ​នៅ​ឆ្នាំ​២០៣០​នៅពេល​ចិន​មាន​នាវាមុជទឹក​ប្រយុទ្ធ​ថ្មី នាវា​ដឹក​យន្តហោះ​និង​នាវា​ពិឃាត​បន្ថែម​នោះ កងកម្លាំង​​អាម៉េរិក​នឹងត្រូវ​សន្ធប់​លើ​ដោយ​កងកម្លាំង​ចិន​។​

​សមយុទ្ធ​ក្លែងក្លាយ​នេះ​បង្ហាញថា ទោះជា​យ៉ាងណា ការ​គំរាម​នេះ​ហាក់​លឿន​ជាង​ឆ្នាំ​២០៣០ ដោយ​តំបន់​បញ្ជាការ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​អាម៉េរិក​ប្រឈម​នឹង​ការវាយប្រហារ​ដោយ​សារ​ចិន​បង្កើន​កាំជ្រួច​ផ្លោង​​ចម្ងាយ​មធ្យម​។​កោះ​ហ្កាំ ដែល​ជា​មូលដ្ឋាន​យោធា​អាម៉េរិក ជា​ការព្រួយបារម្ភ​ជាងគេ​។​

​ប្រភព​ព័ត៌មាន​បាន​ប្រាប់​The Times​ថា ចិន​មាន​កាំជ្រួច​ផ្លោង​ប្រឆាំង​នាវា​ចម្ងាយ​ឆ្ងាយ និង​កាំជ្រួច​លឿន​ជាង​សំឡេង​៥​ដង​។​

​ពេល​នេះ​កោះ​តៃវ៉ាន់​កាន់តែ​មើលឃើញ​ខ្លួនឯង​ជាប់​នៅ​កណ្តាល​ល្បែង​នយោបាយ​រវាង​មហាអំណាច​ទាំងពីរ នៅ​ពេល​ពួក​ជាតិនិយម​ចិន​ប្រើ​បណ្តាញ​សង្គម​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ប្រែក្លាយ​សម្តី​ទៅ​ជា​សកម្មភាព​ដោយ​ប្រើ​កម្លាំង​ចាប់​យក​តៃវ៉ាន់មក​ដាក់​ក្រោម​ការគ្រប់គ្រង​របស់​ចិន នៅពេល​ពិភពលោក​ជាប់រវល់​នឹង​ជំងឺឆ្លង​។​

​ពួក​មេដឹកនាំ​ចិន​កុំម្មុយនីស្ត​តែងតែ​និយាយ​អំពី​ការបង្រួបបង្រួម​ជាមួយ​តៃវ៉ាន់ ងោយ​ក្លាយ​ជា​ចិន​តែ​មួយ​ក្នុង​លោក ដោយសារ​តែ​កោះ​សេរីនិយម​នេះ​ជា​ខេត្ត​មួយ​របស់​ចិន​។​

​ប្រធានាធិបតី​ស៊ី កាលពី​ឆ្នាំមុន​បាន​មានប្រសាសន៍ថា​« យើង​មិន​បាន​បដិសេធ​ការប្រើ​កម្លាំង ឬ​រក្សា​ជម្រើស​នៃ​ការចាត់វិធានកា​រ​ចាំបាច់​នានា​»​ដើម្បី​នាំ​កោះ​បំបែក​ខ្លួន​នេះ​មក​នៅ​ក្រោម​ការ​គ្រប់​​គ្រង​របស់​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

កាលពី​ខែ​មុន​កងទ័ព​រំដោះប្រជាជន​ចិន បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅជិត​កោះ​តៃវ៉ាន់​ក្នុង​ការបង្ហាញ​កម្លាំង​

ទីតាំងផ្សាយពាណិជ្ជកម្ម