ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ីស្រាអែល ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​ក្នុងផ្ទះ​

219
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ីស្រាអែល​លោក ឌូ វេ ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅ​និវេសដ្ឋាន របស់​លោក​នៅ​ជាយក្រុង​តែ​វ​អា​វីវ​កាលពី​ថ្ងៃអាទិត្យ​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ប្រេសិត​វ័យ​៥៧​ឆ្នាំ ត្រូវបាន​ប្រទះឃើញ​ស្លាប់​នៅក្នុង​គេហដ្ឋាន​របស់​លោក​នៅ​សង្កាត់ ហឺ​ស​លី​យ៉ា ខាងជើង​ទីក្រុង ហើយ​ប៉ូលិស​កំពុង​ស៊ើប​​អង្កេត​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ីស្រាអែល​លោក ឌូ វេ

​ភរិយា​និង​កូនប្រុស​របស់​ឌូ មិន​បាន​នៅ​ជាមួយ​លោក​នៅ​អ៊ីស្រាអែល​ទេ​។​

​ចំណែក​ក្រសួងការបរទេស​ចិន​បាន​និយាយថា ខ្លួន​នឹង​ធ្វើ​អត្ថាធិប្បាយ​ដរាបណា​ទទួលបាន​ព័ត៌មាន​«​រឹងមាំ​»​តែប៉ុណ្ណោះ​។​

​ឌូ ពីមុន​បំរើ​ជា​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ៊ុ​យក្រែន​។​

​កាសែត​ក្នុងស្រុក​បាន​និយាយថា របាយការណ៍​ដំបូង​បាន​និយាយថា​បុគ្គលិក​បាន​ប្រទះឃើញ​លោ​កឌូស្លាប់​នៅ​ក្នុង​គ្រែ​របស់លោក និង​មិន​មាន​សញ្ញា​នៃ​អំពើហិង្សា​ទេ​។​

​សូមបញ្ជាក់​ថា លោកឌូ ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​១៤​ថ្ងៃ ក្រោយ​ទៅដល់​អ៊ីស្រាអែល ដោយសារតែ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​ចិន​និង​អ៊ីស្រាអែល ដែល​ជា​សម្ពន្ធមិត្ត​រឹងមាំ​របស់​អាម៉េរិក បាន​បង្កើន​កិច្ចសហការ​លើ​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់​និង​ផ្នែក​ផ្សេងៗ​ទៀត ជាហេតុ​នាំ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទទូច​អោយ​អ៊ី​ស្រា​​អែល​កំហិត​ការវិនិយោគ​របស់​ចិន​នៅក្នុង​វិស័យ​យុទ្ធសាស្ត្រ​របស់​ខ្លួន​៕​ប្រែ​សម្រួល​៖​វាសនា​