ទាក់ទង​តាម​ហ្វេ​ស​ប៊ុ​កជាង​១​ឆ្នាំ​បាន​ខ្លួនប្រាណ​៣​ដង​ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​

283
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​ក្មេងប្រុស​ស្រី​ស្ថិតក្នុង​វ័យ​អនីតិជន​មួយគូ​បាន​ទាក់ទង​ស្រឡាញ់គ្នា​តាម​ហ្វេ​ស​ប៊ុ​កជាង​១​ឆ្នាំ​ហើយ​ជ្រុលជ្រួស​បាន​ខ្លួន​ខាង​ស្រី​ចំនួន​៣​ដង​តែ​ត្រូវ​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​។​ហេតុការណ៍​ឃាត់ខ្លួន​បាន​ធ្វើឡើង​ស្ថិតនៅ​ភូមិ​ជ្រាវ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​១៦​ខែឧសភា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​នគរបាល​សង្កាត់​ជ្រាវ បាន​និយាយថា ជនសង្ស័យ​មានឈ្មោះ អៀង វីរ​:​ឧ​ត្ត​ម អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១០​រស់នៅ​ក្រុមទី​១​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្តសៀមរាប​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ស​.​ស​.​ម​អាយុ​១៤​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១១​មាន​ទីលំនៅ​ឃុំ​កែវ​ពណ៌​ស្រុក​ពួក​ខេត្តសៀមរាប​។​

សមត្ថកិច្ច​បាន​បន្តថា​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​កន្លងទៅនេះ​ជនរងគ្រោះ​បាន​ឆាត​ប្រាប់​ជនសង្ស័យ​ឱ្យ​ទៅយក​ខ្លួន​នៅ​ម្តុំ​ជិត​ភ្នំ​ក្រោម​។​ពេលនោះ​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​មកជួប​តាម​ការ​ណាត់​។​ក្រោយពី​ជួប​ហើយ​ជនរងគ្រោះ​បាន​ឡើង​ជិះ​ម៉ូតូ​ទៅជា​មួយ​ជនសង្ស័យ​មក​អង្គុយលេង​ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​ក្បែរ​ផ្ទះ​ជនសង្ស័យ​។​
​សមត្ថកិច្ច​បាន​បន្តថា​លុះដល់​ព្រលប់​ថ្ងៃ​ដដែល​ជនសង្ស័យ​បាន​ជិះ​ឌុប​

ជនរងគ្រោះ​ដើរលេង​រហូតដល់​ម៉ោង​២៣​យប់​ទើប​ជនសង្ស័យ​បាន​ឌុប​នាំ​ជនរងគ្រោះ​មកកាន់​ផ្ទះ​របស់​ជនសង្ស័យ​នៅ​ភូមិ​ខ្នារ​។​ពេលនោះ​ជនសង្ស័យ​បាន​ប្រាប់​ឪពុកម្តាយ​ថា​ជនរងគ្រោះ​គឺជា​សង្សារ​របស់ខ្លួន​ហើយ​ត្រូវបាន​អ្នកផ្ទះ​ដេញ​ចេញពីផ្ទះ​ហើយ​នាំគ្នា​ដើរចូល​បន្ទប់ដេក​បាត់​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​លុះ​ចូលដល់​បន្ទប់​ជនសង្ស័យ​បាន​សុំ​ជនរងគ្រោះ​រួមភេទ​តែ​ត្រូវបាន​ជនរងគ្រោះ​បដិសេធ​។​តែ​ក្រោយមក​ជនសង្ស័យ​បាន​សុំ​ម្តង​ទៀតហើយ​ជនរងគ្រោះ​ក៏បាន​យល់ព្រម​។​

លុះដល់​យប់​ថ្ងៃទី​១៤​ជនសង្ស័យ​បានរួម​ភេទ​ជាមួយ​ជនរងគ្រោះ​ម្តងទៀត​និង​នៅ​យប់​ថ្ងៃទី​១៥​ពួកគេ​ក៏បាន​រួមភេទ​ជាមួយគ្នា​ទៀត​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​១៦​ខែ​ឆ្នាំ​ដដែល​ក្រុមគ្រួសារ​ខាង​ស្រី​បានមក​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង​៕S/

​រូបភាព​:​ទាក់ទង​ស្រលាញ់គ្នា​តាម​ហ្វេ​សបុ​កជាង​១​ឆ្នាំ​ហើយ​បាន​ខ្លួន​ខាង​ស្រី​ចំនួន​៣​លើក​ត្រូវបាន​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម