​អាជ្ញាធរ​ស្រុក​ព្រែក​ប្រសព្វ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​ដង​ទន្លេមេគង្គ​

233
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​បាន​បង្ក្រាប​ទូក​ព្យា​ង​ឈើ​មួយគ្រឿង​ខណៈដែល​ទូក​ព្យា​ង​ឈើ​នោះ​គឿង​ថ្ម​នៅ​កណ្ដាល​ទន្លេមេគង្គ​តាំង​យប់​។​នៅ​ចំណុច​ភូមិ​ជ្រោយ​បន្ទាយ​ឃុំ​ជ្រោយ​បន្ទាយ​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០២០​។​

​សូមបញ្ជាក់​ទូក​ឈើ​មួយគ្រឿង​នេះ​គឺ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​វេលា​ម៉ោង​ប្រមាណ​ជា​៥​នឹង​៣០​ទាបភ្លឺ​ថ្ងៃទី​១៧ ខែឧសភា​នេះ ជាប់​គឿង​ថ្ម នៅ​កណ្ដាល​ទន្លេមេគង្គ​និង​បាន​រាយការណ៍​ជួន​អាជ្ញាធរ មាន​សមត្ថកិច្ច​ដើម្បី​ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​ផល​អនុផល​ព្រៃឈើ​ដែល​គ្មាន​លិខិតអនុញ្ញាត​។​
​លោក​ហង្ស​ចាន់​ឌី​អភិបាលស្រុក​ព្រែក​ប្រសព្វ​បានបញ្ជាក់​ឱ្យដឹងថា​ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុងនាម​លោក​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​។​ប៉ុន្តែ​ជាក់ស្ដែង​សមត្ថកិច្ច​បង្ក្រាប​បានតែ​ឈើ​ព្យា​ង​ប៉ុណ្ណោះ​ចំណែកឯ​ទូក​ដែល​ជាម​ធ្យោ​យ​បាយ​ក្នុងការ ដឹកជញ្ជូន​វិញ​នោះ ត្រូវបាន​ក្រុម​ឈ្មួញ​បើក​រត់គេច​បាត់​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​កន្លងទៅ​លោក​វ៉ា​ថន​អភិបាល​ខេត្តក្រចេះ​ធ្លាប់បាន​ព្រមាន​ធ្ងន់ៗ​ថា​នឹង​ចាត់វិធានការ​ដល់​អាជ្ញាធរ​ស្រុក​ទាំងអស់​នៅ​ទូទាំង​ខេត្ត​ដែល​មិន​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​និង​អ្នកសារព័ត៌មាន​អណាធិបតេយ្យ​។​នៅក្នុង​កិច្ចប្រជុំ​បូល​សរុប​ការងារ​លើ​គ្រប់​វិស័យ ប្រចាំ​ខែមេសា​ផងដែរ​។​

បច្ចុប្បន្ន​ឈើ​ទាំងនោះ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​ដើម្បី​វាស់វែង​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្ដីពី​ព្រៃឈើ​។​ដោយឡែក​ពាក់ព័ន្ធ​នឹង​ប្រភេទ​ឈើ​និង​ចំនួន​ម៉ែត្រគូប​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​៕S/


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម