ឧ​ទ្យា​នុ​រក្ស​ប្រទះឃើញ​សំណាក​សត្វ​ខ្ទីង​១​ក្បាល​ងាប់​ក្នុង​សភាព​ស្អុយរលួយ​

229
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​ខេត្តមណ្ឌលគិរី​៖​នៅក្នុង​សប្ដាហ៍​ទី​២​ខែឧសភា​ឆ្នាំ​២០២០​នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ​ក្នុង​តំបន់ការពារធម្មជាតិ​ស្ថិតក្នុង​ភូមិ​ពូ​គង់​ឃុំ​ស្រែ​ព្រះ​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​

​កម្លាំង​ឧ​ទ្យា​នុ​រក្ស​បាន​ប្រទះឃើញ​សំណាក​សត្វ​ខ្ទីង​ចំនួន​១​ក្បាល​បាន​ងាប់​។​បើតាម​ការសន្និដ្ឋាន​គឺ​សត្វ​ខ្ទីង​១​ក្បាល​នេះ​បាន​ងាប់​តាំងពី​ក្នុងអំឡុង​១​ខែ​មុន​ដោយសារ​ការ​បរបាញ់​។​ព្រោះ​មាន​សភាព​និង​ក្លិន​ស្អុយរលួយ​ហើយ​បាន​បាត់​ក្បាល​និង​ស្នែង​។​

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​អ្នក​អភិរក្ស​សូម​អំពាវនាវ​និង​ទទូច​ឱ្យមាន​ការចូល​រួមការ​ពារ​សត្វព្រៃ​និង​បញ្ឈប់​នូវ​អំពើ​បរបាញ់​និង​ការដាក់​អន្ទាក់​សត្វព្រៃ​គ្រប់​ព្រ​ភេទ​។​ដែលជា​អំពើ​ល្មើសច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​ដើម្បី​ការពារ​និង​អភិរក្ស​សត្វព្រៃ​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម