ហាង​មួយ​នៅ​ហុងកុង ផ្ដល់​ការ៉េម​រសជាតិ “​ឧស្ម័ន​បង្ហូរទឹកភ្នែក​”

227
ចែករម្លែក

ឧស្ម័ន​បង្ហូរទឹកភ្នែក​គឺជា​អាវុធ​ដ៏​ពេញនិយម​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ប្រើ​ដើម្បី​បង្ក្រាប​ហ្វូង​បាតុកម្ម​។ ទោះជា​យ៉ាងណា វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់ដែ​លវា​បាន​ក្លាយជា​រសជាតិ​ដ៏​ពិសេស មួយ​ស្ថិតក្នុង​ចំណោម​រសជាតិ​ថ្មីៗ​ប្រចាំ​ហាង​ការ៉េម​មួយកន្លែង​ក្នុង​ក្រុង​ហុងកុង​។​

​គ្រឿងផ្សំ​ដ៏​សំខាន់​នៅក្នុង​ការបង្កើត​ការ៉េម​រសជាតិ “​ឧស្ម័ន​បង្ហូរទឹកភ្នែក​” ដ៏​ចម្លែក​មិន​ធ្លាប់មាន និង​មិន​ធ្លាប់​ឮ​នេះ​គឺ​គ្រាប់​ម្រេចខ្មៅ​មាន​ក្លិន​ឆួល​ខ្លាំង​ដែល​ធ្វើ​គេ​នឹកឃើញ​ដល់​គ្រា​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ពាក់កណ្ដាល​ស្វយ័ត​របស់​ចិន​មួយ​នេះ​អំឡុង​បាតុកម្ម រយៈពេល​ខែ​កាលពី​ឆ្នាំមុន​។​
​ ​
​ភ្ញៀវ​ម្នាក់​ឈ្មោះ អា​នី​តា វ៉ុ​ង (Anita Wong) ដែល​ធ្លាប់​ត្រូវ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ក្នុង​បាតុកម្ម​និយាយ អំពី​ការ៉េម​នេះ​ថា “​វា​មាន​រសជាតិ​ដូច​ឧស្ម័ន​បង្ហូរទឹកភ្នែក​អញ្ចឹង​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម​ពេល ដំបូង វា​ពិតជា​ឆួល​ខ្លាំង​មែនទែន​។ វា​ធ្វើឱ្យ​ខ្ញុំ​ចង់​ញ៉ាំ​ទឹក​ច្រើន​ភ្លាមៗ ខ្ញុំ​គិតថា​វា​អារម្មណ៍​មួយ​ដែល ធ្វើឱ្យ​ខ្ញុំ​នឹកឃើញ​ដល់​ការឈឺចាប់​ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ក្នុង​ចលនា​បាតុកម្ម​ដែល​ខ្ញុំ​មិនគួរ​បំភ្លេច​”​។​
​ ​
​ម្ចាស់​ហាង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយថា រសជាតិ​នេះ​ជា​និមិត្តរូប​នៃ​ចលនា​គាំទ្រ​លទ្ធិ ប្រជាធិបតេយ្យ​ដែល​កំពុង​ព្យាយាម​កៀរគរ​ការគាំទ្រ​មកវិញ​អំឡុងពេល​រាតត្បាត​វីរុស​កូ​វីដ​១៩៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម