អត្រា​ធ្វើអត្តឃាត​នៅ​ជប៉ុន ថយចុះ​ខ្លាំង​គួរឱ្យភ្ញាក់ផ្អើល​អំឡុង​ការ​រាតត្បាត​វីរុស​កូ​វីដ​-១៩

239
ចែករម្លែក

ខណៈ​អត្រា​ធ្វើអត្តឃាត​ក្នុងប្រទេស​ជាច្រើន​ទំនង​កើនឡើង​អំឡុង​ការ​រាតត្បាត​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩ បែរជា​អត្រា​ធ្វើអត្តឃាត​ក្នុង ប្រទេស​ជប៉ុន​បាន​ថយចុះ​ខ្លាំង រហូតដល់​ទៅ ១ ភាគ ៥ យ៉ាង​ចម្លែក​ខុសគេ​ទៅវិញ​។

​កត្តា​នេះ​គឺ​ដោយសារតែ​បុគ្គលិក​និយោជិត​ចំណាយពេល​នៅ​ជាមួយ​ថៅកែ​ចិត្តខ្មៅ​តិចជាង​មុន​។ យោងតាម​ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព (Ministry of Health, Labor and Welfare) របស់​ជប៉ុន បានឱ្យដឹងថា ចំនួន​ធ្វើអត្តឃាត​ក្នុង​ខែមេសា បាន​ថយចុះ​ជិត ២០% បើ​ធៀប​ទៅនឹង​ខែ​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។​
​ ​
​មនុស្ស​ចំនួន ១.៨១៤ នាក់​បានធ្វើ​អត្តឃាត​ក្នុង​ខែមេសា ឆ្នាំ​២០១៩ បើ​ធៀប​នឹង​ខែមេសា ឆ្នាំ​២០២០ ដែលមាន​ត្រឹមតែ ១.៤៥៥ នាក់ ពោលគឺ​ថយចុះ​ដល់​ទៅ ១៩,៨% ដែលជា​តួលេខ ទាប​បំផុត​របស់​ប្រទេស​នេះ​សម្រាប់​រយៈពេល​យ៉ាងតិច ៥ ឆ្នាំ​កន្លងមកនេះ​។
​ ​
​ក្រសួង​ជឿថា ការមិន​ទៅធ្វើ​ការ​នៅ​ការិយាល័យ ការកាត់បន្ថយ​ការធ្វើដំណើរ​និង​ការចំណាយ ពេល​ច្រើនជាង​មុន​នៅ​ជុំ​ក្រុមគ្រួសារ​សុទ្ធតែជា​កត្តា​ប្រយោល​ដែល​ការ​រាតត្បាត​វីរុស​កូ​វីដ​-១៩ ផ្ដល់​ផល​វិជ្ជមាន​ដល់​សុខុមាលភាព​របស់​ប្រជាជន​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម