ក្លិប​រៀល ម៉ា​ឌ្រី​ត តាមឃ្លាំមើល​កីឡាករ អឺ​លិ​ង ហា​ឡែ​ន នៅពេល​ក្របខ័ណ្ឌ Bundesliga ចាប់ផ្តើម​ឡើងវិញ​

247
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) កំពុង​តាមឃ្លាំមើល​យ៉ាង​ដិតដល់​ចំពោះ​កីឡាករ អឺ​លិ​ង ហាល​ឡែ​ន (Erling Haaland) ខណៈ​ក្របខ័ណ្ឌ Bundesliga ត្រៀម​វិលត្រឡប់​មកកាន់ ការប្រកួត​វិញ​នៅ​ចុង​សប្តាហ៍​នេះ​។​
​ ​
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​កំពុងតែ​ស្វែង​ខ្សែប្រយុទ្ធ​ម្នាក់ ដើម្បី​ជំនួស​តំណែង​របស់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ នៅ​ពហុ​កីឡដ្ឋាន Bernabeu បន្ទាប់ពី​កីឡាករ លូ​កា ចូ​វី​ច (Luka Jovic) ធ្វើ​មិនសូវ​បានល្អ ចាប់តាំងពី​មកដល់​នៅ​រដូវក្តៅ​។​
​ ​
​ក្លិប Real Madrid នឹង​តាមមើល​ខ្សែប្រយុទ្ធ ហា​ឡែ​ន នៅពេល​ក្របខណ្ឌ Bundesliga ចាប់ផ្តើម ឡើងវិញ​នៅ​ចុង​សប្តាហ៍​នេះ​។ ហា​ឡែ​ន បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម ក្នុង​វិស័យ​បាល់ទាត់ បន្ទាប់ពី​ធ្វើបាន​ល្អ​ពេញ​មួយ​រដូវ​កាល​នៅ​ក្លិប Red Bul Salzburg ហើយ​នៅ ពេលនេះ​បន្តធ្វើ​បានល្អ​នៅ​ក្លិប​ឌ័​រ​ម៉ាន់​( Dortmund )​។​
​ ​
​ខ្សែប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​រូបនេះ រកបាន​១២​គ្រាប់​ក្នុងការ​បង្ហាញមុខ​១១​ប្រកួត​បន្ទាប់ពី​ចូលរួម​ជាមួយ ក្លិប Dortmund កាលពី​ខែមករា​។ ក្លិប Real Madrid ចាត់ទុក​កីឡាករ​សញ្ជាតិ​ន័​រ​វ៉េ​សរូប​នេះ ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​គោលដៅ​ផ្ទេរ​ចម្បង បន្ទាប់ពី​ខកខាន​មិនបាន​ផ្ទេរ​កីឡាករ​រូបនេះ កន្លងមក​។​
​ ​
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​ចង់​ផ្ទេរ ហា​ឡែ​ន ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ​ពួកគេ​ដឹងថា ទីផ្សារ​ទិញដូរ​កីឡាករ​រដូវក្តៅ​នឹងមាន​ការលំបាក​ក្នុងការ​ដាក់សំណើ​ផ្ទេរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អឺ​លិ​ង ហាល​ឡែ​ន (Erling Haaland)

ទីតាំងផ្សាយពាណិជ្ជកម្ម