ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន អាច​បង្ក​ជំងឺមហារីក​គួរឱ្យខ្លាច​ទាំងនេះ​

298
ចែករម្លែក

ការទទួល​ទាន​គ្រឿង​ស្រវឹង​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន រួមទាំង​ជំងឺមហារីក​។ ថា​តើ​ប្រភេទ​នៃ​ជំងឺមហារីក​អ្វីខ្លះ​ផ្សារភ្ជាប់​នឹង​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​?

១. មហារីក​ថ្លើម​
​ថ្លើម គឺជា​សរីរាង្គ​ដ៏​ធំ​បំផុត​មួយ​ក្នុង​រាងកាយ​ដែលមាន​មុខងារ​រំលាយ​សមាសធាតុ​ផ្សេងៗ​គ្នា ដែល​ចួ​ល​ក្នុង​រាងកាយ រួមបញ្ចូល​ទាំង​គ្រឿង​ស្រវឹង​។ នេះហើយ​ជា​មូល​ហេតុដែល​ការទទួល ទាន​គ្រឿង​ស្រវឹង​ច្រើន​អាច​បន្ថែម​បន្ទុក​លើ​ថ្លើម​និង​ធ្វើឱ្យ​កោសិកា​មួយចំនួន​របស់​វាទ​ទួល​រង​ផលប៉ះពាល់​ប្រែប្រួល ហើយ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម​គួរឱ្យ​ព្រួយបារម្ភ​។​

២. ជំងឺមហារីក​បំពង់ក​និង​មាត់​
​បំពង់ក​និង​មាត់​ក៏​ជា​ផ្នែក​សំខាន់​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។ នៅ​រាល់ពេល​អ្នកទទួល​ទាន គ្រឿង​ស្រវឹង​ច្រើន​នោះ​វា​នឹង​បង្ក​ផលប៉ះពាល់​គួរឱ្យ​ព្រួយបារម្ភ​ដល់​ថ្នាក់​អាច​កើតជា​ជំងឺមហារីក​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង​របស់​អ្នក​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់​និង​បំពង​ក​។​

៣. ជំងឺមហារីក​បំពង់​អាហារ​
​ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​ដែល​អ្នក​ទទួលទាន​រាល់ពេល​អាច​ចូលទៅក្នុង​ក្រពះ​បាន​តាមរយៈ​បំពង់​អាហារ ហើយ​នេះ​ជា​មូល​ហេតុដែល​អ្នក​អាច​នឹង​កើត​ជំងឺមហារីក​បំពង់​អាហារ​ដោយសារ​ការទទួល ទាន​គ្រឿង​ស្រវឹង​ច្រើន​។ ការជក់បារី​ក៏​ជា​កត្តា​ទូទៅ​បំផុត​មួយ​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក បំពង់​អាហារ​ផងដែរ​។​

៤. ជំងឺមហារីក​ពោះវៀនធំ​
​ភាគច្រើន​នៃ​ពួកយើង​គិតថា​ជំងឺមហារីក​ពោះវៀនធំ គឺជា​អ្វីមួយ​ដែលជា​ញឹកញយ​កើតមានឡើង ដោយសារ​របប​អាហារ​មាន​ជាតិ​ស​សៃ​ទាប​។ ទោះជា​យ៉ាងណា​ជំងឺ​កាច​សាហាវ​នេះ​ក៏​បណ្ដាល មកពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ផងដែរ​។ ដើម្បី​កាត់ បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ពោះវៀនធំ ចូរ​ជ្រើស​របប​អាហារ​មាន​ជាតិ​ស​សៃ​ខ្ពស់​និង​កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង របស់​អ្នក​។​

៥. ជំងឺមហារីក​សុដន់​
​ពិសេស​ប្រសិនបើ​អ្នក​ស្ថិតក្នុង​គ្រួសារ​ដែលមាន​ប្រវត្តិ​កើត​ជំងឺមហារីក​សុដន់​! ចូរ​ព្យាយាម​កម្រិត ការទទួល​ទាន​គ្រឿង​ស្រវឹង​របស់​អ្នក គឺ​មិន​ច្រើនជាង​មួយ​កែវ​ក្នុង​មួយថ្ងៃ​សម្រាប់​នារី​៕ ដោយៈ​health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម