ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣៣​គ្រួសារ​ទទួល​អំណោយ​ពី​ក្រុមការងារ​ចុះជួយ​ភូមិ​កញ្ចែ​និង​ភូមិ​ដងក្តោង​

486
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាលពី​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០២០ ជំនួយការ​ផ្ទាល់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុប្រធាន​ក្រុមការងា​រាជរដ្ឋាភិបាល ចុះជួយ​ឃុំ​កក់​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​ក្រុម​កា​ងារ​ចុះជួយ​ភូមិ​កញ្ចែ​និង​ភូមិ​ដងក្តោង និង​លោកស្រី​រួមទាំង​ក្រុម​កា​ងារ​បាន​ចុះសួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៣៣​គ្រួសារ​។​

​ក្នុងនោះដែរ​លោក​ស៊ឹម សារិន ជំនួយការ​ផ្ទាល់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​នាំយក​ថ្នាំពេទ្យ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​៣៣​គ្រួសារ​ក្នុង​មួយ​គ្រួសា​ទទួលបាន​ថ្នាំ​គ្រុន​ផ្តាស់​សាយ​៣​បន្ទះ​ស្មើ​និង​៣០​គ្រាប់​ថវិកា​១០០០០​រៀល ដោយឡែក​២​គ្រួសា​ចាស់ជរា​ពិការភាព​គ្មាន​ទីពឹង​ទទួលបាន​ក្នុង​១​គ្រួសា​អង្ករ​១​បេ​ទំងន់​៥០​គីឡូក្រាម មី​២​កេះ​កន្ទេល​១​មុង​១​ភួយ​១​ទឹកត្រី​១​យួរ​ទឹកស៊ីអ៊ីវ​១​យួរ សា​រ៉ុង​១ ក្រ​ម៉ា​១ ត្រីខ​១​យួរ ខោអាវ​២​កំ​ផ្លេ កា​ស្សូម​ឆុង​ទឹក​ផឹក​ចំនួន​៤​កញ្ចប់​ធំ ប្រេងកូឡា​២​ដប​ចាន​២​ឡូ​ស្លាបព្រា​កន្លះ​ឡូ​។​សាច់ក្រក​១​គូ​ឡូ​ក្រាម សាប៊ូ​៤​ថង់​២​គូ​ឡូ​ក្រាម ស្ករស​២​គីឡូក្រាម​និង​ថវិកា ១០០,០០០​រៀល ឧប្បត្ថម្ភ​ក្រុម​ល្ខោនបាសាក់​ភូមិ​បុស​ទី​ចំនួន​២៥០​ដុល្លារ ឧ​ប្ប​ត្ថ​សាលាបឋមសិក្សា ហ៊ុនសែន កញ្ចែ​ចំនួន ៤០,០០០០​រៀល​និង​ឧប្បត្ថម្ភ​ធុងបាស់​ចំនួន​១​ដល់​ស្នាក់ការ​ភូមិ​ទាំងពីរ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុងពេល​មានកម្ម​វិធី​ម្តងៗ ឧប្បត្ថម្ភ​ប្រជា​ការពារ​ភូមិ​ចំនួន​១០០,០០០​រៀល​។​

​ជាមួយគ្នា​នោះដែរ លោក​ប្រធាន​ក្រុម​កា​ងារ​ចុះជួយ​ភូមិ​កញ្ចែ និង​ភូមិ​ដងក្តោង​ក៏បាន​ឧបត្ថម្ភ​ម៉ាស់​ចំនួន​៥០​ជូន​លោកតា​លោកយាយ​សំរាប់​ពាក់​ការពា​ចូលរួម​កម្ម​វី​ធី នឹង​សៀង​២​គីឡូក្រាម​ក្នុង​១​គ្រួសារ​ទទួលបាន​១​គីឡូក្រាម សរុប​ទឹកប្រាក់​ក្នុងការ​ចំណាយ​ទាំងអស់​ចំនួន​បី​លាន​មួយ​សែន​រៀល បន្ថែម​ប្រជាពលរដ្ឋ​២៥​គ្រួសា​សរុប​៥៥​គ្រួសា ស្មើ​ហាសិប​ប្រាំ​ម៉ឺន​រៀល និង​ក្មេង​ពិការ​ម្នាក់​ទទួលបាន​ថវិការ​ដប​ប្រាំ​ម៉ឺន​រៀល សរុប​ទឹកប្រាក់​ទាំង​អស់បី​លាន​ហាសិប​ម៉ឺន​រៀល​។​

​នៅក្នុង​ឱកាស​នោះដែរ លោក​ស៊ឹម សារិន ជំនួយការ​ផ្ទាល់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងថា សូម​បងប្អូន​មេត្តា​ប្រកាន់ខ្ជាប់​នូវ​សារ​គន្លឹះ​សុខភាព ហូប​ស្អាត អនាម័យ​ស្អាត និង​រស់នៅ​ស្អាត ដើម្បី​បង្ការ​ជំងឺឆ្លង​នានា ជាពិសេស វីរុស​ថ្មី កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល និង​ពិភពលោក​កំពុងតែ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​លើ​បញ្ហា​នេះ ថែមទាំង​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់​មេត្តា​ទៅពិនិត្យ​សុខភាព​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ ឬ មណ្ឌល​សុខភាព​ដែល​នៅ​ជិត​លោកអ្នក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម