ប្រធានធនាគារកណ្តាលអាម៉េរិកព្រមានថាការធ្លាក់ចុះសេដ្ឋកិច្ច “ប្រហែលបន្លាយពេលរហូតដល់ចុងឆ្នាំ២០២១”

206
ចែករម្លែក

ប្រធានធនាគារកណ្តាលអាម៉េរិកនិយាយថា សេដ្ឋកិច្ចអាម៉េរិកអាចធ្លាក់ចុះ ២០ ទៅ ៣០ ភាគរយ ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។

លោក ជើរ៉ូម ផូវែល បានបន្ថែមនៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ CBS ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចបន្លាយពេលរហូតដល់ចុងឆ្នាំ ២០២១ ហើយការស្ទុះងើបឡើងវិញពេញលេញមិនអាចកើតឡើងទេរហូតទាល់តែរកឃើញវ៉ាក់សាំង។

ទោះយ៉ាងណា លោកបានបង្ហាញនូវទំនុកចិត្តថា សេដ្ឋកិច្ចនឹងងើបឡើងវិញហើយលោកនិយាយថាលោកនឹងមិនភ្នាល់ថាសេដ្ឋកិច្ចអាម៉េរិកធ្លាក់ចុះរហូតនោះឡើយ។

កាលពីដើមសប្តាហ៍នេះលោកផូវែលបានអំពាវនាវឱ្យសមាជិកសភាអាម៉េរិកអនុម័តថវិកាជំរុញសេដ្ឋកិច្ចនិងជំនួយសង្គ្រោះបន្ថែមទៀត។

ជនជាតិអាម៉េរិកជាង ៣៦ លាននាក់បានដាក់ពាក្យសុំទទួលអត្ថប្រយោជន៍ពីគ្រាគ្មានការងារធ្វើ ចាប់តាំងពីពាក់កណ្តាលខែមីនា៕ ដោយ៖ កញ្ញាដាលីស

លោកផូវែលថាសេដ្ឋកិច្ចអាម៉េរិកនឹងបន្តធ្លាក់ចុះរហូតដល់ចុងឆ្នាំ២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម