អ្នក​ទៅ​អាមេរិក​ប្រឈម​នឹង​ការត្រួតពិនិត្យ​បណ្តាញ​សង្គម​មុន​ទទួលបាន​ទិដ្ឋាការ​

1350
ចែករម្លែក

អ្នក សុំ ទិដ្ឋាការ ចូល អាមេរិក ស្ទើរ ទាំងអស់ ប្រហែល ១៤,៧ លាន នាក់ ក្នុង មួយឆ្នាំ នឹងត្រូវ ស្នើសុំ អោយ ប្រាប់ ឈ្មោះ usernames ក្នុង បណ្តាញ សង្គម របស់ ពួកគេ នៅ រយៈពេល ៥ ឆ្នាំកន្លងមក នេះ បើតាម ច្បាប់ ថ្មី ដែល ត្រូវបាន ស្នើឡើង ហើយ ត្រូវ ក្រសួងការបរទេស អាមេរិក ចេញ ផ្សាយ កាលពី ថ្ងៃ សុក្រ ទី ៣០ មីនា ។

កាលពី ខែកញ្ញា រដ្ឋការ របស់ ប្រធានាធិបតី ត្រាំ បានប្រកាសថា អ្នក សុំ ទិដ្ឋាការ អន្តោប្រវេសន៍ នឹងត្រូវ ស្នើសុំ ទិន្នន័យ បណ្តាញ សង្គម ជា ផែន ការ មួយ ដែល នឹង ប៉ះពាល់ មនុស្ស ប្រមាណ ៧១០.០០០ នាក់ ក្នុង មួយឆ្នាំ ។ តែ សំណើ ច្បាប់ ថ្មី នឹងត្រូវ ពង្រីក ដោយ ប៉ះពាល់ ដល់ មនុស្ស ជាង ១៤ លាន នាក់ ក្នុង មួយឆ្នាំ ដែល ដាក់ ពាក្យសុំ ទិដ្ឋាការ មិន អន្តោប្រវេសន៍ ។

សូមបញ្ជាក់ថា ច្បាប់ ថ្មី នេះ គ្របដណ្តប់ លើ កម្មវិធី បណ្តាញ សង្គម ចំនួន ២០ ភាគច្រើនបំផុត មាន មូលដ្ឋាន នៅ អាមេរិក ដូចជា Facebook, Flickr, Google+, Instagram, LinkedIn, Myspace, Pinterest, Reddit, Tumblr, Twitter, Vine and YouTube ។ តែ ខ្លះទៀត មាន មូលដ្ឋាន នៅក្រៅ អាមេរិក ដូចជា Douban, QQ, Sina Weibo, Tencent Weibo និង Youku របស់ ចិន បណ្តាញ សង្គម VK របស់ រុស្ស៊ី Twoo នៅ បែ ល ហ្សិ ច និង Ask.fm នៅ ឡា ត វី ។

ក្នុងអំឡុង ពេលធ្វើ យុទ្ធនាការ បោះឆ្នោត របស់ លោក លោក ត្រាំ បាន សន្យា ធ្វើការ ត្រួតពិនិត្យ ប្រវត្តិ មនុស្ស ដែល សុំចូល អាមេរិក និង កាល ពី ខែមីនា ឆ្នាំមុន ក្រសួងការបរទេស អា មេ រិ កបាន បញ្ជា ទៅ មន្ត្រី កុងស៊ុល របស់ខ្លួន ជុំវិញ ពិភពលោក ធ្វើការ ត្រួតពិនិត្យ លើ អ្នកស្នើសុំ ទិ ដ្ឋ ការ ។

ច្បាប់ ថ្មី នឹង បន្ថែម មនុស្ស រាប់លាន នាក់ ចូលក្នុង ការត្រួតពិនិត្យ នេះ ដោយ បញ្ចូល ទាំង អ្នក ចូល អាមេរិក ដើម្បី ធ្វើ ជំនួញ ឬ កម្សាន្ត ។ តែ ពលរដ្ឋ នៃ ប្រទេស ប្រមាណ ៤០ ដែល អាមេរិក ធ្លាប់តែ ផ្តល់ ទិដ្ឋាការ ដោយ សេរី ( ហ្វ្រី ) មិន ប៉ះពាល់ ពី ការ តំរូវ ថ្មី នេះ ទេ ដូចជា អូស្ត្រាលី អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និង កូរ៉េខាងត្បូង ។ រីឯ ភ្ញៀវ ដែល ធ្វើដំណើរ តាម ទិដ្ឋាការ ការទូត ឬ ផ្លូវការ នឹងត្រូវ លើកលែង ភាគច្រើន ដោយ មិន ទាមទារ អោយ ត្រួតពិនិត្យ ទេ ។

ខណៈដែល ព័ត៌មាន អំពី ការត្រួតពិនិត្យ នេះ បាន លេចឮ ឡើង ការរិះគន់ ក៏ ផ្ទុះឡើង ផងដែរ ។

ក្រុ ហ៊ុន Facebook បាន និយាយថា ជំហរ របស់ខ្លួន មិន ផ្លាស់ប្តូរ ទេ ចាប់តាំងពី ឆ្នាំមុន នៅពេល ខ្លួន បាន និយាយថា « យើង ប្រឆាំង កិច្ច ខិតខំ ណាមួយ ដើម្បី បង្ខំ អោយ អ្នកធ្វើដំណើរ នៅតាម ព្រំដែន ប្រគល់ ព័ត មាន ក្នុង គណនី ឯកជន របស់គេ រួមទាំង passwords» ។

លើ បណ្តាញ សង្គម Weibo របស់ ចិន អ្នក ប្រើ ជាច្រើន បាន រិះគន់ វិធានការ ថ្មី នេះ ។ អ្នក ប្រើ ម្នាក់ បានសរសេរថា « នេះ មានន័យថា ការសុំ ទិដ្ឋាការ របស់ នរណា ម្នាក់ ត្រូវបាន បដិសេធ បើ អ្នកនោះ រិះគន់ អាមេរិក ? អ្នកខ្លាច សេរីភាព នៃ ការបញ្ចេញមតិ ?» ។

អ្នក ប្រើ ម្នាក់ទៀត បានសរសេរថា « យើង ប្រជាជន ចិន បាន រៀន មេរៀន គ្រប់គ្រាន់ ហើយពី ការដកខ្លួន ពី ភាព ឯកោ ឥឡូវ ដល់ វេន អា មេ រិ ក ?» ។

ក្រៅពី ព័ត៌មាន បណ្តាញ សង្គម អ្នក សុំ ទិដ្ឋាការ ក៏ នឹងត្រូវ ស្នើសុំ ផ្តល់ លេខ លិខិតឆ្លងដែន លេខ ទូរស័ព្ទ និង អ សយ ដ្ឋា ន អ៊ី មេ ល ដើម្បី ពិនិត្យ មើលថា តើ បេក្ខជន មាន ប្រវត្តិ ត្រូវ បណ្តេញចេញ លុបចោល ឬ រំលោភច្បាប់ អន្តោប្រវេសន៍ កាលពីពេល កន្លងមក ឬក៏ ថា តើ មាន សាច់ញាតិ ជាប់ ពាក់ព័ន្ធ នឹង សកម្មភាព ភេរវកម្ម ដែរ ឬ អត់ ។

ទោះជា យ៉ាងណា លក្ខខណ្ឌ ថ្មី របស់ ក្រសួងការបរទេស អាមេរិក នឹងមិន ចូល ជា ធរមាន ភ្លាមៗ ទេ ដោយ ក្រសួង ទុកពេល ៦០ ថ្ងៃ សម្រាប់ សា ធារ ណ ជន បញ្ចេញមតិ ដែល បញ្ចប់ នៅ ថ្ងៃ ២៩ ឧសភា ៕ ដោយ ៖ វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម