ក្រុមហ៊ុនមួយមានទុន២,៥លាន ដុល្លារមកវិនិយោគនៅកម្ពុជាលើការ ការទូទាត់ប្រាក់ឌីជីថល

275
ចែករម្លែក

ដោយៈសុផល/ភ្នំពេញៈ Fincy ដែលជាកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ (app) មួយក្នុងចំណោម កម្មវិធីឈានមុខគេ និងមាននវានុវត្តខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍បានឈានជើងចូលក្នុងទីផ្សារ ប្រទេសកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកម្មវិធី​ (app) ទូទាត់ប្រាក់ពហុ បំណងដែលទទួលបានការកោតសរសើរពីសាធារណជនជាច្រើន។

  • កម្ពុជាបានក្លាយជាតួអង្គដ៏សំខាន់ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល

ប្រទេសកម្ពុជាគឺជាទីផ្សារដ៏ល្អមួយនៅអាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល។ដោយមានការរីកលូតលាស់លើវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនិងឌីជីថលជាមួយ និង កំណើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាទូទាត់ប្រាក់ឌីជីថល ជាពិសេសក្នុងចំណោមប្រជាជនវ័យ ក្មេងដែលនិយមប្រើប្រាស់ទូរសព្ទចល័តបានធ្វើឲ្យកម្ពុជាមានភាពទាក់ទាញខ្លាំងសម្រាប់ការវិនិ យោគជាយុទ្ធសាស្រ្តសំខាន់ៗ និងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យា។

ផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍន៍ឌីជីថលនៅក្នុងប្រទេសកម្ពុជាមានភាពស្រដៀងគ្នាទៅនឹងគោលដៅរបស់ Fincy ដើម្បីក្លាយទៅជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។ តាមរយៈការផ្តល់ជំនួយថវិកាថ្មីៗពីក្រុមហ៊ុន GBCI Ventures ដែលមានទុនចំនួន១០០លាន ដុល្លារ អាមេរិក ចូលរួមជាមួយក្រុមហ៊ុនFincy ដែលមានការិយាល័យកណ្តាលនៅសឹង្ហបុរី បាន​នឹងកំពុងអនុវត្តផែនការកំណើនរបស់ខ្លួនដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

ដោយមានក្រុមស្ថាបនិកប្រកបដោយបទពិសោធន៍ខ្ពស់ និង ក្រុមអ្នកជំនាញខាង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ, Fincy ខេមបូឌានឹងពង្រីកក្រុមការងាររបស់ខ្លួន យ៉ាងឆាប់រហ័សដោយមានថវិកា វិនិយោគចំនួន ២,៥លានដុល្លារពីក្រុមហ៊ុន GBCI Ventures ។ Fincy មានគោលបំណង បង្កើនល្បឿនអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនៅកម្ពុជាហើយឆ្ពោះទៅរកការច្នៃប្រឌិតឈានមុខ គេក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនេះ ដែលរួមមានការទូទាត់ប្រាក់, កាបូបប្រាក់ឌីជីថល, និង​ បច្ចេកវិទ្យាផ្សេងៗទៀត។

  • ពាំនាំមកនូវការប្តូរប្រាក់ប្រកបដោយសុវត្ថិភាពអនឡាញជាមួយនឹងអត្រាប្តូរប្រាក់ល្អបំផុត

ដំបូងឡើយកម្មវិធី app នេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាចំណាយពេលយូរក្នុង ការរង់ចាំ និងការប្តូរប្រាក់ដែលមានតម្លៃខ្ពស់ ដែលអ្នកធ្វើដំណើរប្រកបអាជីវកម្មនិងអ្នក ទេសចរ​ញឹកញាប់នៅតំបន់អាស៊ីអាគ្នេយ៍ធ្លាប់បានជួបជាញឹកញាប់។ខណៈពេលដែល​ល្បឿននៃ​សាកល​ភាវូបនីយកម្មបន្តកើនឡើង សេចក្តីត្រូវការសម្រាប់ការប្តូរប្រាក់ដែលចំណាយតិច ដោយផ្ទាល់ និងមានសុវត្ថិភាពបានក្លាយទៅជាសេចក្តីត្រូវដ៏សំខាន់សម្រាប់ប្រតិបត្តិការរវាងអាជីវករនិង​អាជីវ​ករ (B2B) និងរវាងអាជីវករ និងអតិថិជន (B2C)។

ក្នុងចំណោមក្រុមហ៊ុនដ៏ទៃទៀតនៅក្នុងតំបន់ Fincy បាននាំមុខគេនិងផ្តល់នូវភាពទាក់ទាញ​ជាង​គេនូវអត្រាប្តូរប្រាក់ល្អបំផុត,ប្រកបដោយសុវត្ថិភាព,និងបច្ចេកវិទ្យាប្លុកឆេន block​chai​n) ដ៏មានតម្លារភាព។ចាប់តាំងពីដំបូងមកFincyបានបន្ថែមតម្លៃនិងមុខងារដែល​មានអត្ថ​ប្រយោ​ជ​ន៍ផ្សេង​ៗក្នុងគោលបំណងធ្វើឲ្យបច្ចេកវិទ្យា​របស់ខ្លួនក្លាយទៅជាដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំ​ទូលាយក្នុងដៃរបស់អ្នក។

  • អត្ថប្រយោជន៍សម្រាប់អតិថិជន និងអាជីវករ

ក្នុងចំណោមមុខងារជាក់ស្តែងជាច្រើនFincy បានផ្តល់ដល់សហគមន៍យើង​នូវមុខងារជជែកគ្នា​លេង (ឆាត) នៅក្នុងកម្មវិធីតែម្តង គួបផ្សំនឹងកាបូបលុយឌីជីថល (digital wallet) សម្រាប់​បញ្ញើប្រាក់, ដកប្រាក់, ទូទាត់ប្រាក់, ប្តូរប្រាក់ និងសម្រាប់ធ្វើការសម្របសម្រួល​ប្រតិបត្តិការ​ក្នុង​ចំណោមអ្នកប្រើប្រាស់ដោយពុំមានបញ្ហាអ្វីឡើយ។​ លើសពីនេះ យើងក៏អាចបញ្ចូលមុខងារបើក​ប្រាក់បៀរ វត្សន៍និងទូទាត់នៅពេលលេងហ្គេមនិងអាចមានការរៀបចំបញ្ចូលភាគីទី៣និង​មុខ​ងារ​ផ្សេងៗបន្ថែមទៀតបាន។

លោក Lim Ming Wang អគ្គនាយក GBCI Ventures Plc.​ មានប្រសាសន៍ថា៖ “Fincy មានអាជីវករជាង ២០០នាក់រួចស្រេចទៅហើយនៅកម្ពុជារហូតមកដល់ពេលនេះ។ ជាមួយនឹង​ការប្រើប្រាស់យ៉ាងសំបូរបែបនៃកម្មវិធីappមួយនេះ អាជីវករកំពុងតែទទួលស្គាល់អត្ថប្រយោជន៍​ដែល Fincy ផ្តល់ជូន ហើយកំពុងតែចង់ធ្វើជាដៃគូរ និងចូលរួមនៅក្នុងទីផ្សារដែលកំពុង​តែរីក​ចម្រើននៅក្នុងគោលដៅទីផ្សារថ្មីរបស់យើងដូចជាភ្ញៀវទេសចរជាដើម។ការប្រើប្រាស់​របស់​អាជី​វករបន្តមានការកើនឡើងហើយFincy ខេមបូឌាបានសង្កេតឃើញថាវត្តមាន​ទីផ្សាររបស់ខ្លួន​នៅ​កម្ពុជានឹងទទួលបានការទទួលស្គាល់កាន់តែខ្លាំងនៅពេលកម្មវិធី app នេះមានអ្នកប្រើ​ប្រាស់​ច្រើន ហើយនៅពេលនោះ អាជីវករកាន់តែច្រើន និងយល់កាន់តែច្បាស់អំពីតម្លៃ និងលទ្ធផលពី​ការ​ប្រើប្រាស់កម្មវិធីនេះ”។

លោក Douglas Gan អគ្គនាយកប្រតិបត្តិនៃ GBCI Ventures មានប្រសាសន៍ថា៖ “យើង កំពុង​តែសម្ភោធដាក់ឱ្យដំណើរការ Fincy នៅទូទាំងអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់។ ខណៈដែល​យើង​មានទីផ្សារមួយច្បាស់លាស់និងយុទ្ធសាស្រ្តសម្រាប់កំណើននៅក្នុងតំបន់ទាំងមូល ច្បាស់​ណាស់​ដែលថាប្រទេសកម្ពុជាគឺជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតរបស់យើង”។

ផ្តោតលើការតាំងចិត្តរបស់ប្រទេសកម្ពុជាចំពោះបច្ចេកវិទ្យាឌីជីថលនិងការបង្កើតឲ្យមាន​ប្រព័ន្ធ​អេកូឡូហ្ស៊ីឌីជីថលដ៏ល្អមួយ លោក Douglas Gan បន្តមានប្រសាសន៍ថា៖ “ក្រុមហ៊ុនយើង​មើលឃើញប្រទេសកម្ពុជាជាទីកន្លែងថ្មីជាមួយប្រកបដោយសក្តានុពលដ៏ធំសម្រាប់បង្កើននវានុវត្ត ហើយយើងជឿជាក់ថាភាពជោគជ័យរបស់ Fincy នៅក្នុងប្រទេសកម្ពុជាគឺជាកាតាលីករ​ក្នុង​ការជម្រុញឲ្យស្ថានភាពឌីជីថលរបស់កម្ពុជាឲ្យរីកចម្រើនបានយ៉ាងឆាប់រហ័ស និងបង្កើន​ការអ​ភិ​វឌ្ឍន៍ខ្លួនក្លាយទៅជាទីក្រុងដ៏វៃឆ្លាតនាពេលអនាគត។បច្វុប្បន្ន យើងឃើញស្ថានភាពនៃកំណើន​ដ៏ល្អមួយ ហើយយើងមានភាពរំភើប និងមានទំនុកចិត្តក្នុងការធ្វើដំណើរឆ្ពោះទៅមុខ”៕

ទីតាំងផ្សាយពាណិជ្ជកម្ម